ភ្នំពេញ ៖ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី ចិន បានអបអរសាទរមួយជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះជោគជ័យក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលនាំមុខដោយគណបក្សប្រជាជនកម្ពុជា។ នេះបើយោងតាមសារលិខិតចុះនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។
លិខិតអបអរសាទររបស់នាយករដ្ឋមន្ត្រីចិនត្រូវបានប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន តាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ។
ឯកឧត្តម លី ឈាង បានឲ្យដឹងថា ឯកឧត្តមសូមចូលរួមអបអរសាទរយ៉ាងកក់ក្ដៅ ចំពោះជ័យជម្នះជាថ្មីម្ដងទៀតរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នៅក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ៕