ភ្នំពេញ ៖ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អញ្ជើញជាអធិបតី ផ្តល់ព័ត៌មានស្តីពីដំណើរការនៃការៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ជូនដល់អ្នកសង្កេត ការណ៍អន្តរជាតិចំនួន ៦៥ប្រទេស និងស្ថាប័នអន្តរជាតិ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ៕រូបថត៖ សួស សាវី