ឧបត្ថម្ភថវិកាជូនគ្រួសាសពលោកអនុសេនីយ៍ឯក សុខ ភារុន នាយរងផ្នែកការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ !!!
បន្ទាយមានជ័យ ៖ ថ្ងៃទី១២ខែសីហា ឆ្នាំ២០២១
លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្សនិងជាអនុប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាន តំណាងលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងនូវការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយនឹងគ្រួសារសពលោកអនុសេនីយ៍ឯកសុខ ភារុន នាយរងផ្នែក ផ្សព្វផ្សាយលិខិតផ្សេងៗនិងរូបភាព នៃការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងមានការសោកស្តាយ ដោយសេចក្តីអាឡោះអាល័យរកអ្វីមកប្រៀបផ្ទឹមពុំបាន ចំពោះការបាត់បង់រូបលោកអនុសេនីយ៍ឯក សុខ ភារុន ដែលជាប្តីនិងជាឪពុកជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ ប្រកបដោយព្រហ្មវិហារធម៌ របស់ក្រុមគ្រួសារ ។ទន្ទឹមនឹងនោះដែរក៏ជាការបាត់បង់មន្ត្រីនគរបាលជាតិ០១រូប ដែលធ្លាប់បំពេញភារកិច្ចយ៉ាងសកម្មក្នុងការចូលរួមចំណែកថែរក្សាសន្តិសុខនិងសុវត្ថិភាពសង្គម យ៉ាងល្អប្រសើរនៅក្នុងអង្គភាពរយៈពេលកន្លងមក ។ក្នុងនាមជំនួសមុខឲ្យថ្នាក់ដឹកនាំស្នងការដ្ឋាននិងកងកម្លាំងនគរបាលទាំងអស់ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញណក្ខន្ធ លោកអនុសេនីយ៍ឯក សុខ ភារុន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
តាមការថ្លែងប្រាប់របស់លោកឧត្តមសេនីយ៍ត្រី វង្ស វិត ក្នុងឱកាសដែលលោក តំណាងឲ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រគល់ថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន៦លានរៀល ជូនលោកស្រី តិច គីម ត្រូវជាភរិយាសពលោក អនុសេនីយ៍ឯក សុខ ភារុន នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលមានការចូលរួមពីលោកវរសេនីយ៍ឯក យី ប៊ុនរឿង នាយការិយាល័យ បុគ្គលិក និងលោកវរសេនីយ៍ឯក បាន ធឿន នាយការិយាល័យ ផ្សព្វផ្សាយអប់រំ ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការរង ក៏បានបញ្ជាក់ជូនក្រុមគ្រួសារសពថា ៖ ថវិកាចំនួន៦លានរៀលដែលបានប្រគល់ជូននាពេលនេះគឺជាថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជា ដែលផ្តួចផ្តើមបង្កើតសមាគមមិត្តនគរបាលជាតិកម្ពុជានេះឡើងដោយឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងគោលបំណងជួយគ្នាទៅវិញទៅមក ចាប់ពីមន្ត្រីនគរបាលថ្នាក់លើ ដល់ថ្នាក់ក្រោម ដែលមានទុក្ខធុរៈក្នុងគ្រួសារ ។ម្យ៉ាងវិញទៀតតាមលក្ខន្តិកៈរបស់សមាគម ចំពោះមន្ត្រីនគរបាល ជាសមាជិក សមាជិកា របស់សមាគម មរណភាព ទទួលបានថវិកាចំនួន៦លានរៀល ចំណែកភរិយាឬជាស្វាមីរបស់សមាជិក មរណភាព ទទួលបានថវិកាចំនួន២លានរៀលផងដែរ៕ ដោយៈលោក ចេង សំខាន់ ទីប្រឹក្សា គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍