ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃចន្ទ ១៥រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០៧:០០នាទី លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨១៥ ដឹកនាំកម្លាំង គោរពទង់ជាតិ នៅទីបញ្ជាការវរ៨១៥ បន្ទាប់ពីគោរពទង់ជាតិរួច លោកមេបញ្ជាការ បានមានប្រសាសន៍ណែនាំដល់កងកម្លាំង និងផ្សព្វផ្សាយផែនការរបស់ថ្នាក់ដឹកនាំ
-បន្តយកចិត្តទុកដាក់ការពារសន្តិសុខ តាមខ្សែរបន្ទាត់ព្រំដែន
-បង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយភាគីថៃ
-ពង្រឹងទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ គ្រប់ប្រភេទ
-ធ្វើការស្តាសំអាតលេណដ្ឋាន និងដុសលាងសំអាតអាវុធយុទ្ធភ័ណ្ឌ
-រក្សាសាមគ្គីភាពផ្ទៃក្នុង ។
ក្រោយពេលគោរពទង់ជាតិរួចហើយ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨១៥ មានមតិណែនាំដល់កងកម្លាំង ក្រោម ឱវាទឲ្យយកចិត្តទុកដាក់លើការងាររក្សាសន្តិសុខតាមព្រំដែនឲ្យបានល្អនិងត្រៀមកម្លាំងអន្តរាគមន៍ ឬ ប្រចាំបញ្ជានៅតាមគោលដៅជាប្រចាំ មានហេតុការណ៍កើតឡើងនៅតាមព្រំដែនកម្ពុជាថៃដើម្បីកម្លាំងចុះអន្តរាគមន៍បានទាន់ពេលវេលា ៕