មេបញ្ជាការកងអនុសេនាធំទី១ វរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងសហការល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ !!!

ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ អនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ វរសេនីយ៍ត្រី ព្រឹក ហុយ មេបញ្ជាការ បានចាត់តាំង មេបញ្ជាការកងអនុសេនាធំទី១ ដឹកនាំកម្លាំងសហការជាមួយប៉ូលីសការពារព្រំដែនគោកវរសេនាតូចលេខ៨០៧ ល្បាតតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រ ដែលអង្គភាពទទួលខុសត្រូវ ដើម្បីទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ឬបទល្មើសផ្សេងៗ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *