ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន សមា ជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ បានបន្តអំពាវ នាវឱ្យប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ និងជ្រើសរើស គណបក្ស ដែលនាំនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដ ជូនប្រទេសជាតិ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានអំពាវនាវឱ្យពលរដ្ឋបោះឆ្នោត ជូនគណបក្ស ប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា លេខរៀងទី១៨ បោះឆ្នោតជូនគណបក្សប្រជាជន កម្ពុជា ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តីអាណត្តិទី៧ និងគាំទ្រឯកឧត្ត មបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ពេលអនាគត ដើម្បីបន្តថែរក្សា ការពារ សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍវិស័យអាទិភាពទាំង៤ “ មនុស្ស, ផ្លូវ, ភ្លើង, ទឹក …” ។
ការថ្លែងអំពាវនាវយ៉ាងដូច្នេះ ក្នុងឱកាសឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោក ជំទាវ រួមក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខសមាជិក សមាជិកាគណ បក្សប្រជាជនកម្ពុជា នៅក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃអាទិត្យ ៧រោច ខែបឋមា សាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣។
ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរ គុណដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានខិតខំប្រឹងប្រែង និង ចំណាយពេលវេលា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត សម្រាប់នីតិកាលទី៧នេះ ព្រមទាំងជំរុញឱ្យ សមាជិកទាំងអស់ ត្រូវបន្តពង្រឹងឱ្យកាន់តែរឹងមាំបន្ថែមទៀត និងយកជ័យជម្នះជូនបក្ស ក្នុងការបោះ ឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក្នុងនាមគណបក្សប្រជាជនកម្ពុជា សូមអរគុណចំពោះសមាជិក សមាជិកាគណបក្ស និងជនរួមជាតិទាំងអស់ នៅក្នុងខេត្តបន្ទាយមានជ័យ ដែលតែងតែចូលរួមគាំទ្រ ប្រកបដោយភាពជឿជាក់ ដល់គណបក្សប្រជាជនកម្ពុជា ជារៀងរហូតមក ដើម្បីកសាង និងអភិវឌ្ឍន៍ ប្រទេសឱ្យរីកចម្រើន រហូតដល់បច្ចុប្បន្ន។
ឯកឧត្តម កែ គឹមយ៉ាន បានបញ្ជាក់ថា ប្រទេសកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពឈ្លា សវៃ និងគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅតែរក្សាបាននូវសុខសន្តិភាពស្ថិរភាព នយោ បាយ និងការអភិវឌ្ឍគ្រប់វិស័យ ប្រកបដោយចីរភាព ៕ដោយឈុន សារ៉ាត