ខេត្តពោធិ៍សាត់ ៖ ថ្ងៃទី០៩ ខែកក្តដា ឆ្នាំ២០២៣ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ប្រធានអាជ្ញាធរអគ្គិសនី ព្រមទាំងក្រុមការងារបាន អញ្ជើញចុះសួរសុខ ទុក្ខដល់កងទ័ព គ្រួសារកងទ័ព នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១៤ ដែល ឈរជើងនៅ ភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
លោកមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១៤ បានថ្លែងថា ចាប់ពីការចងសម្ព័ន្ធមេត្រី រហូតមកដល់ឆ្នាំ២០២៣ នេះសម្ព័ន្ធមេត្រីអគ្គិសនីកម្ពុជា បានជួយឧបត្ថម្ភសម្ភារៈ បរិក្ខារ គ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកា យ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់គ្រប់អង្គភាពយើងខ្ញុំដែលកំពង់ឈរជើង នៅស្រុកក្រគរខេត្តពោធិ៍សាត់ បន្ថែមពីលើថវិកាជាតិ និងជួយដល់គ្រួសារកងទ័ព ជាច្រើនលើក ទាំងនេះជាការរួមសុខរួមទុក្ខជួយពង្រឹងទឹក ចិត្តស្មារតី កងទ័ពឱ្យកាន់តែរឹងមាំថែមទៀត លោកមេបញ្ជាការបន្តទៀតថា ដើម្បីជាកិច្ចតបស្នង បងប្អូនកងទ័ពទាំងអស់ សូមប្តេជ្ញាពង្រឹងស្មារតីទាំងកម្លាំងកាយចិត្ត យុទ្ធវិធីប្រយុទ្ធគ្រប់ជំនាញគ្រប់ផ្នែកឱ្យកាន់ខ្លាំង ការពារបូរណភាពទឹកដីមាតុភូមិ ការពាររដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ រដ្ឋាភិបាលស្រប ច្បាប់ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ទោះស្ថិតក្នុងតម្លៃណាក៍ដោយសូមគាំទ្រដាច់ខាតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាបន្តបន្ទាប់ និង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត់ និងសូមប្តេជ្ញាការពាររដ្ឋធម្មនុញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ មិនឲ្យជនណាមករំលោភបំពានបានឡើយ ជាមួយគ្នានេះ កងទ័ពកងពលតូចអន្តរាគមន៍លេខ១៤ ត្រូវយក ចិត្ត ទុកដាក់ក្នុងការជួយថែរក្សាសុវត្ថិភាពការពារ សហការ ជាមួយអាជ្ញាធរ ភូមិ ឃុំ និងបទល្មើសធម្មជាតិក្នុងខេត្តពោធិ៍សាត់៕ប្រភពៈក្រសួងព័ត៌មាន