ខេត្តបន្ទាយមានជ័យ៖សម្តេចក្រឡាហម ស ខេង ដាក់បទបញ្ជាអោយបញ្ឈប់សកម្មភាពបោះត្រាយកលុយពីប្រជាពលរដ្ឋខ្មែរចេញចូលលើប័ណ្ណព្រំដែនកម្ពុជា ថៃដែលអភិបាលរងខេត្តចុះទៅពិនិត្យនៅថ្ងៃទី០៦ ខែកក្តដា ឆ្នាំ២០២៣នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
ក្នុងឱកាសដែលចុះពិនិត្យឃើញមានវត្តមានលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបានថ្លែងប្រាប់ថា៖ ជាការណែនាំពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យដើម្បីអនុវត្តតាមបទបញ្ជាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ បានចុះពិនិត្យសម្របសម្រួលការងារដល់បងប្អូនប្រជាពលរដ្ឋនិងអាជីវករដែលលក់ដូរផ្សាររ៉ូងក្លឿប្រទេសថៃដែលចេញ.ចូលព្រឹកវិលល្ងាច។
លោកបានបញ្ជាក់ថា៖ ជាការណែនាំពីសម្តេចក្រឡាហោម ស ខេង បានដាក់បទបញ្ជាអោយបញ្ឈប់សកម្មការបោះត្រាលើប័ណ្ណព្រំដែនកម្ពុជា ថៃចេញចូលយកលុយដែលជាសេវាក្រៅត្រូវបញ្ឈប់ចាប់ពីពេលនេះតទៅដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋចេញ ចូលទៅមកនិងអាជីវករលក់ដូរផ្សាររ៉ុងក្លឿប្រទេសថៃទៅមកបានដោយងាយនិងមិនចាំបាច់អស់ថវិការធ្វើអោយប៉ះពាល់ដល់ចំណូលប្រជាពលរដ្ឋ។
លោកបានបញ្ជាក់បន្ថែម៖ ក្រោយពីការចុះពិនិត្យនិងសាកសួរព័ត៌មានពីអាជីវករក្រោយបទបញ្ជាការសម្តេចក្រឡាហោម ស ខេង គឺគ្មានទេការបោះត្រាលើប័ណ្ណព្រំដែនកម្ពុជា-ថៃ ដែលចេញចូលជាប្រចាំរាល់ចាប់ពីពេលនេះតទៅគ្មានទេការទាមទាសេវ៉ាក្រៅផ្លូវការក្រោមកតុរឺលើតុត្រូវបានបញ្ឈប់សកម្មភាពចាប់ពីពេលនេះតទៅ។
ប្រជាពលរដ្ឋបានថ្លែងអំណគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រៈរាជាណាចក្រកម្ពុជា និងសម្តេចក្រឡាហម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលបានបញ្ឈប់អោយបោះត្រាលើប័ណ្ណព្រំដែនកម្ពុជាថៃយកលុយសេវ៉ាក្រៅចាប់ពីពេលនេះតទៅ ហើយរយៈពេលកន្លងមកប្រជាពលរដ្ឋជាអាជីវករលក់ដូរផ្សាររ៉ូងក្លឿប្រទេសថៃដែលចេញចូលរាល់ថ្ងៃត្រូវបានបង់លុយលើសេវ៉ាបោះត្រាលើប័ណ្ណព្រំដែនកម្ពុជាថៃ ១លើកអស់៥០បាតបើប្រាក់រៀល៧.០០០រៀលជាពិសេសកម្មករអូសរទេះចេញចូល១ថ្ងៃ៤ទៅ៥ជើងអស់២០០ទៅ២៥០បាតដែលធ្វើអោយប៉ះពាល់ចំណូល និង ជីវភាពគ្រួសារ៕