ទីតាំងល្បែងស៊ីសង ជល់មាន់តាមប្រព័ន្ធអនឡាញ ដែលមានស្លាកយីហោ( N.Y. 88) បង្កប់ក្នុងតៀមកាហ្វេ នីន នីន កាហ្វេដូង កំពុងបើកលេងដោយរលូន អាជ្ញាធរ និងសមត្ថកិច្ចមិនហ៊ានបង្ក្រាប..!!!

ខេត្តកំពង់ធំ ៖ ប្រភពប្រជាពលរដ្ឋបានឲ្យដឹងថា នៅក្នុងភូមិស្វាយ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានទីតាំងលេងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញ ភ្នាល់ដាក់លុយ បង្កប់ក្នុងតៀមកាហ្វេ នីន នីន កាហ្វេដូង ចំណុចគីឡូម៉ែត្រលេខ ១១១ ដើម្បីគៀងគរក្រុមអ្នកញៀនល្បែងឲ្យចូលមកលេងយ៉ាងពពាក់ពពូនជារាងរាល់ថ្ងៃ សមត្ថកិច្ចប៉ុស្តិ៍បារាយណ៍ រក្សាភាពស្ងប់ស្ងាត់ ពលរដ្ឋដាក់ការសង្ស័យថាប្រហែលត្រូវថ្នាំសណ្តំអ្វីមួយហើយមើលទៅ បានជាស្រវាំងភ្នែកមើលមិនឃើញ ទើបនាំគ្នាដើរបញ្ច្រាសទិស ផ្ទុយពីគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។

ជុំវិញទីតាំងល្បែងសុីសងខាងលើពលរដ្ឋនៅក្នុងឃុំបារាយណ៍ស្នើសុំ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការខេត្តកំពង់ធំ មេត្តាចាត់កម្លាំងជំនាញក្រោមឱវាទចុះទប់ស្កាត់និងបង្ក្រាប ល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញ ដែលមានយីហោ (N.Y.88) នេះផងទាន! ដើម្បីចូលរួមចំណែកបញ្ជៀសអំពើចោរកម្មនៅក្នុងមូលដ្ឋានផ្សេងៗដូចជា៖ចោរលួច ចោរឆក់ ចោរប្លន់ គាស់ផ្ទះនិងហិង្សាក្នុងគ្រួសារជាដើម។ល។

សម្តេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងដែរថា ៖ បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក.ក្រុង.ខេត្ត.ណាមិនអនុវត្តទប់ស្កាត់ និងបង្រ្កាប!ទីតាំងបនល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ នោះទេ? បើមាននៅក្នុងមូលដ្ឋាន របស់ខ្លួន អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ!និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។

រិះគន់ដើម្បីស្ថាបនា..អង្គភាពយើងខ្ញុំរង់ចាំទទួលនូវការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ២៤ម៉ោង/២៤ម៉ោង ????092 917708/097 5656393…

You might like

Leave a Reply

Your email address will not be published. Required fields are marked *