ខេត្តបន្ទាយមានជ័យ: នៅព្រឹកថ្ងៃចន្ទ ៩ កើត ខែបសាឍ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានចាត់តំណាងឱ្យ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ អញ្ជើញដឹកនាំ កងកម្លាំងក្នុងស្នងការដ្ឋានខេត្តបន្ទាយមានជ័យ គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។
ពិធីនេះក៏មានការចូលរួមពី លោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក-លោកស្រី នាយការិយាល័យ រួមមន្រ្តីទាំងអស់ នៅក្នុងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ៕