ខេត្តតាកែវ ៖ ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នេះ លោក យ៉ាន់ ពណ្ណវេហា សមាជិកគណៈកម្មាធិការប្រតិបត្តិសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាតំណាងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនដល់ក្មួយស្រី ហ៊ាង កញ្ញា ជាកូនកំព្រា បច្ចុប្បន្នរស់នៅជាមួយលោកតាលោកយាយ និងមានជីវភាពខ្វះខាត នៅភូមិឈើទាលភ្លោះ ឃុំព្រៃអម្ពក ស្រុកគិរីវង្ស ខេត្តតាកែវ។
អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ដែលលោក យ៉ាន់ ពណ្ណវេហា និងក្រុមការងារ ប្រគល់ជូនក្មួយស្រី ហ៊ាង កញ្ញា នាឱកាសនោះរួមមាន ៖ ថវិកា ចំនួន ៤០ម៉ឺនរៀល អង្ករ ចំនួន ៥០គីឡូក្រាម សៀវភៅសរសេរ ចំនួន ១០ក្បាល ប៊ិច ចំនួន ១០ដើម កាតាបស្ពាយ ចំនួន ១ ត្រីខ ចំនួន ២០កំប៉ុង ទឹកបរិសុទ្ធ ចំនួន ១០យួរ មី ចំនួន ១កេស ទឹកត្រី ចំនួន ២យួរ ប៊ីចេង ចំនួន ១គីឡូក្រាម និងស្ករស ចំនួន ១គីឡូក្រាម៕