លោក យ៉ាន់ ពណ្ណវេហា ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនកុមារីពិការភ្នែក នៅខេត្តកំពត !!!

ខេត្តកំពត ៖ រសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នេះ លោក យ៉ាន់ ពណ្ណវេហា សមាជិកគណៈកម្មាធិការប្រតិបត្តិសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាតំណាងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនកុមារីពិការភ្នែកពីកំណើតទាំងសងខាង រស់នៅជាមួយយាយតា នៅភូមិក្រសាំងមានជ័យ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត។

អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ដែលលោក យ៉ាន់ ពណ្ណវេហា និងក្រុមការងារ ប្រគល់ជូនក្រុមគ្រួសារកុមារី នាឱកាសនោះរួមមាន ៖ ថវិកា ចំនួន ៤០ម៉ឺនរៀល អង្ករ ចំនួន ៥០គីឡូក្រាម ត្រីខ ចំនួន ២០កំប៉ុង ទឹកដោះគោឆៅ ចំនួន ២៤កំប៉ុង ទឹកបរិសុទ្ធ ចំនួន ១០យួរ មី ចំនួន ១កេស ទឹកត្រី ចំនួន ២យួរ ប៊ីចេង ចំនួន ១គីឡូក្រាម និងស្ករស ចំនួន ១គីឡូក្រាម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *