ជនសង្ស័យទាំង០៤នាក់ ជាក្រុមចោរលួចយ៉ាងសកម្មនៅក្រុងប៉ោយប៉ែតត្រូវបានសមត្ថកិច្ចក្របួច !!!

ជនសង្ស័យទាំង០៤នាក់ ជាក្រុមចោរលួចយ៉ាងសកម្មនៅក្រុងប៉ោយប៉ែតត្រូវបានសមត្ថកិច្ចក្របួច !!!

ចេញផ្សាយ:ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១

ខេត្តបន្ទាយមានជ័យ ៖ ដោយគោរពបទបញ្ជារយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ.លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ក្រោយពីទទួលបានបណ្តឹងពីឈ្មោះ មេន មៀត ភេទប្រុស អាយុ៣២ឆ្នាំស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរ លក់ដូរ ថាមានចោរលួចម៉ូតូកង់បីចំនួន០២គ្រឿងរបស់គាត់ ក្នុងបរិវេណផ្ទះ ។ លោកបានចាត់តាំងកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនិងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ចុះស្រាវជ្រាវមុខសញ្ញាដែលបានធ្វើសកម្មភាពលួចកាត់ច្រវ៉ាក់យកម៉ូតូដែលមានរូបភាពក្នុងកាម៉ារ៉ាសុវត្ថិភាព ដែលម្ចាស់ផ្ទះបានបង្ហាញនោះ ។

 

ដោយក្រុមជនសង្ស័យចំនួន០៤នាក់ដើរលួចយ៉ាងសកម្ម ដែលតែងធ្វើឲ្យប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតក្តៅក្រហាយព្រោះតែការបាត់បង់ទ្រព្យសម្បតិ្តរបស់ពួកគាត់ ទីបំផុតអស់លក្ខណ៍ជាប់អន្ទាក់នគរបាលនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជាបន្តបន្ទាប់ ក្នុងភូមិសាស្ត្រនៃក្រុងប៉ោយប៉ែត នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០៦ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះ។

ជាលទ្ធផលគឺយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់ នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៦ខែសីហា ឆ្នាំ២០២១រួមមាន៖
១-ឈ្មោះ ស៊ុន សុខា ហៅ ហ៊ា ភេទប្រុស អាយុ២៦ឆ្នាំ ២-ស្នាក់ឈ្មោះម៉ៅ ឡុង ហៅអាឆ្កែភេទប្រុសអាយុ១៨ឆ្នាំ ៣-ឈ្មោះសុខ ថេតភេទប្រុសអាយុ៣៦ឆ្នាំ
៤-ឈ្មោះសុខ ធី ភេទប្រុស ។នៅជនសង្ស័យទាំង០៤នាក់ស្នាក់នៅភូមិអូរនាងសង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត។

 

លោកអធិការបានបញ្ជាក់ថា៖ក្នុងការឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់នេះ ឆ្លងតាមការពិនិត្យសំណាករកមេរោគ
កូវីដ១៩ គឺអវិជ្ជមាន ប៉ុន្តែពិនិត្យរកសារធាតុញៀនគឺវិជ្ជមានទាំង០៤នាក់ ហើយក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចនគរបាល បានដកហូតម៉ូតូកង់បីដែលជនសង្ស័យបានលួចយកទាំង០២គ្រឿង។ ចំណែកម៉ូតូរបស់ជនរងគ្រោះនឹងស្នើសុំការអនុញាតិពីលោកឧត្តមសេនីយ៍ស្នងការ ប្រល់ជូនម្ចាស់ដើមវិញផងដែរ។

 

ជនសង្ស័យទាំង០៤នាក់កម្លាំងនគរបាលជំនាញកំពុងរៀបចំសំណុំរឿង ដើម្បីបញ្ជូនទៅស្នងការដ្ឋាន​នគរបាលខេត្តដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕ ដោយៈលោក ចេង សំខាន់ ទីប្រឹក្សា

You might like

Leave a Reply

Your email address will not be published. Required fields are marked *