ជនសង្ស័យចំនួន០៦នាក់ ជួញដូរនិងប្រើប្រាស់គ្រឿងញៀនត្រូវបានលោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនដឹកនាំកម្លាំងចុះបង្ក្រាប !!!

ជនសង្ស័យចំនួន០៦នាក់ ជួញដូរនិងប្រើប្រាស់គ្រឿងញៀនត្រូវបានលោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនដឹកនាំកម្លាំងចុះបង្ក្រាប !!!

ចេញផ្សាយ:រសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១
ចាងហ្វាងការផ្សាយ:លោក ឡាយ សុជាតិ

ខេត្តបន្ទាយមានជ័យ ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចាត់តាំងលោកវរសេនីយ៍ឯកធិន ស៊ិនដេត ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បង្ហាញមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀន ប្រុស ស្រីចំនួន០៦នាក់ បន្ទាប់ពីកម្លាំងនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ឯក សៅ សារឿនអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ចុះបង្រ្កាបនៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានឲ្យដឹងទៀតថា៖ ដោយអនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ
សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចំពោះបទល្មើសគ្រឿងញៀនត្រូវតែតស៊ូ ស៊ើបអង្កេតស្រាវជ្រាវបង្រ្កាបឲ្យដូចជាភ្លៀងរលឹម ជាលទ្ធផល នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ នៅវេលាម៉ោង០៣និង៤៥នាទីរសៀល លោកបានដឹកនាំកម្លាំងនគរបាលជំណាញ ការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះបង្រ្កាបមុខសញ្ញាប្រុស ស្រី ជួញដូរនិងប្រើប្រាស់គ្រឿងញៀន​ចំនួន០៦ នាក់ នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត រួមមានឈ្មោះ ៖
១-ឈ្មោះ ផង តុលា ភេទប្រុស អាយុ ៣០ឆ្នាំ
២-ឈ្មោះ ផន សុហេង ភេទប្រុស អាយុ៣៤ឆ្នាំ
៣-ឈ្មោះ កេង វណ្ណះ ភេទប្រុស អាយុ ៣៣ឆ្នាំ
៤-ឈ្មោះ នូវ ម៉ាប់ ភេទប្រុស អាយុ ៣០ឆ្នាំ
៥-ឈ្មោះ ណំ វាសនា ភេទស្រី អាយុ២៦ឆ្នាំ
៦-ឈ្មោះ ណាត់ ណារី ភេទស្រី អាយុ២៨ឆ្នាំ ។
បន្ទាប់មកកម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង៦នាក់ខាងលើ ទៅធ្វើសំណាកស្វែងរកជំងឺកូវីដ១៩ នៅមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត(ដីថ្មី)ជាលទ្ធផល អវិជ្ជមាន(-)ទាំងអស់។

សូមបញ្ជាក់ថា ៖ ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចនគរបាលបានឆែកឆេររកឃើញវត្ថុតាងមានម្សៅក្រាមសថ្លា(សង្ស័យជាសារជាតិញៀន)ចំនួន០៦កូនថង់តូចទម្ងន់៥១.០០ក្រាមថ្លឹងទាំងសំបក,ថ្នាំគ្រាប់wyពណ៌ក្រហមចំនួន៣កូនថង់ចំនួន១៥៩គ្រាប់,ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃចំនួន៧គ្រាប់,ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១និងសំបកថង់,ទូរស័ព្ទដៃចំនួន០៣គ្រឿងនិងឧប​ករណ៍ជក់មួយចំនួន ។


លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានបញ្ជាក់បន្ថែមទៀតថា៖ជនសង្ស័យទាំង០៦នាក់និងវត្ថុតាងកម្លាំងនគរបាលជំនាញ ប្រឆាំងគ្រឿងញៀនកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕ ដោយៈលោកស្រីគង់ បូរី ប្រធានសាខាក្រុងប៉ោយប៉ែត

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *