អបអរសាទរ ខួបទី ៦១ ឆ្នាំ ដែលតុលាការទីក្រុងឡាអេ សម្រេចកាត់ក្តីឲ្យព្រះរាជាណាចក្រកម្ពុជាឈ្នះរឿងក្តីប្រាសាទ ព្រះវិហារ ពីការទាមទារឈ្លានពានរបស់ ប្រទេសថៃ (១៥ មិថុនា ១៩៦២ – ១៥ មិថុនា ២០២៣)
សំគាល់ ៖ រូបភាពខាងក្រោមនេះគឺជា ព្រះឆាយាលក្ខណ៍ នៃ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះវររាជបិតាជាតិខែ្មរ ព្រះបរ់មរតនកោដ្ឋ សេ្តចយាងបង្ហូតទង់ជាតិកម្ពុជា នៅលេីកំពូលភ្នំនៃប្រាសាទព្រះវិហារ ក្រោយពីតុលាការកាត់ក្តីឱ្យកម្ពុជាឈ្នះ ដោយទទួលស្គាល់ទឹកដីនៃប្រាសាទព្រះវិហារជាកម្មសិទ្ធរបស់ព្រះរាជាណាចក្រកម្ពុជា នេះគឺជាមហាសម្ធិផលដ៏ធំធេងមួយទៀត របស់ ព្រះបរមរតនកោដ្ឋ ក្នុងការការពារបូរណភាពដែនដី ក្នុងរដ្ជកាលរបស់ព្រះអង្គ ។
ប្រជានុរាស្ត្រទូទាំងព្រះនគរ សូមចងចាំជានិច្ចនូវព្រះមហាករុណាទិគុណដ៏ធំធេងរបស់ព្រះអង្គចំពោះប្រជាជាតិកម្ពុជា ។សូមថ្វាយព្រះរាជមហាកុសល ថ្វាយព្រះបរមរតនកោដ្ឋ៕ដោយ៖ ទទក