លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញដឹកនាំកម្លាំងចូលរួមប្រជុំបេីកសវនកម្មផ្ទៃក្នុង ការិយបិរច្ឆេទ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធសម្រាប់ភូមិភាគ៣ !!!

ខេត្តបន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកម្លាំងចូលរួមប្រជុំបេីកសវនកម្មផ្ទៃក្នុង ការិយបិរច្ឆេទ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធសម្រាប់ភូមិភាគ៣ (ខេត្តបន្ទាយមានជ័យ, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន ) នៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ ។

ការបេីកសវនកម្មផ្ទៃក្នុងនេះប្រារព្ធធ្វើឡើងក្រោអធិបតីភាព ឯកឧត្តម ម៉ក់ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមប្រតិភូ និងមានការអញ្ជើញចូរួមពីសំណាក់ ឯកឧត្តម លោកជំទាវ តំណាងគណៈអភិបាលខេត្តទាំង៣ លោកឧត្តមសេនីយ៍ស្នងការ ស្នងការរង និងប្រធានពន្ធនាគារខេត្ត លោក អធិការ លោកមេបញ្ជាការវរសេនាតូចទាំង៤ លោកអភិបាលក្រុង ស្រុក ជាច្រើនរូប ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *