ខ្លាំងមែន ! លោក ង៉ោល មន្រ្តីយោធាកងអនុសេនាតូចល្បាតទី២ចំណុះឲ្យវរការពារ៥០៣ប្រចាំច្រកចំការគរដាក់កុងត្រូលយកលុយពីឈ្មួញដឹកដើមដំឡូងមីនាំចូលពីប្រទេសថៃយ៉ាងព្រងើយ !!!

ខេត្តបន្ទាយមានជ័យ ៖ ក្នុង១ថ្ងៃៗគេសង្កេតឃើញមានរថយន្តធំជាច្រើនរបស់ក្រុមឈ្មួញបាននាំគ្នាសម្រុកប្រមូលដឹកដើមដំឡូងមីនិងមានទំនិញផ្សេងៗយ៉ាងគ្រគ្រឹកគ្រេងពីប្រទេសថៃចូលតាមច្រករបៀងចំការគរសង្កាត់ស្លក្រាម ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យទាំងយប់ទាំងថ្ងៃ។

ប្រភពពីប្រជាពលរដ្ឋរស់ក្នុងតំបន់ខាងលើបានបង្ហើបឲ្យដឹងថារាល់ថ្ងៃគេសង្កេតឃើញក្រុមឈ្មួញបានធ្វើសកម្មភាពមមាញឹកក្នុងការប្រមូលទិញនិងដឹកជញ្ជូនដើមដំឡូងមីមកពីប្រទេសថៃតាមច្រករបៀងចំការគរដោយសេរីដោយមានការបើកដៃពីសំណាក់ ឈ្មោះ ង៉ោលដែលជាមន្រ្តីយោធាការពារព្រំដែនគោកក្នុងអង្គភាពកងអនុសេនាតូចល្បាតទី២ប្រចាំការច្រកចំការគរ បានយ៉ាងរលូន។

យោងតាមប្រភពពីក្រុមឈ្មួញបានបង្ហើបឲ្យក្រុមការងារយើងដឹងថាពួគាត់បានធ្វើការដឹកដើមដំឡូងមីតាមច្រកចំការគរត្រូវបានបង់ប្រាក់ឲ្យទៅ ប៉ុស្តិ៍ទាហានការពារព្រំដែនច្រកឈ្មោះង៉ោលជាមេនៅប្រចាំការច្រកចំការគរដោយក្នុងមួយរថយន្តបង់ចំនួន៦០០០០រៀល(ប្រាំមួយមុឺនរៀល)និងបង់ឲ្យទៅគយចំនួន៦០០០០រៀល(ប្រាំមួយម៉ឺនរៀល)ក្នុងមួយរថយន្ត។

តាមប្រភព ពីពលរដ្ឋនៅភូមិឃុំចំណុចខាងលើដែលគាត់ជានាក់ស៊ីឈ្នួលធ្វើជាកម្មករលើកដើមដំឡូងដាក់រថយន្តបានលួចខ្សិបប្រាប់ឲ្យក្រុមការងារយើងដឹងទៀតថាមានឈ្មួញខ្លះបានលួចដាក់ទំនិញបង្កប់ខាងក្រោម ដើមដំឡូងមីពីលើដែលមានជីបាវនិងទំនិញផ្សេងទៀត ដោយគេមានការឃុបឃិតគ្នាជាប្រព័ន្ធជាពិសេស លោក ង៉ោលដែលនៅប្រចាំការច្រកចំការគរនេះ។

ជាក់ស្តែងកាលពីម្សិលមិញថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២៣នេះលោក ង៉ោល ប្រចាំច្រកចំការគរបើកផ្លូវឲ្យឈ្មួញជាច្រើនចូលដឹកញ្ជូនដើមដំឡូងមីតាមច្ររបៀងចំការគរ ដោយលោកង៉ោលបានហាមអ្នកសារព័ត៌មានមិនឲ្យចូលទៅថតរថយន្តលើរថយន្តរបស់ក្រុមឈ្មួញដែលលោកង៉ោលបើកផ្លូវឲ្យឈ្មួញចូលដឹកដើមដំឡូងតាមច្រកចំការគរម៉ាសេរីពេលដែលអ្នកសារព័ត៌មានសុំទៅថតរថយន្តក្រុមឈ្មួញជាច្រើនដែលកំពុងលើកដើមដំឡូងមីនិងទំនិញដីក្នុងតំបន់សរដោយលោក ង៉ោល ជាមន្រ្តីយោធាកងអនុសេនាតូចល្បាតទី២ដែលជាចំណុះឲ្យវរការពារព្រំដែន៥០៣ ដោយយកលេះប្រាប់អ្នកសារព័ត៌មានថាជាតំបន់ហាមឃាត់ តែចំណែកក្រុមឈ្មួញបើករថយន្តចេញ ចូលដោយសេរី។

នេះសបញ្ជាក់ឲ្យឃើញថាលោកង៉ោលកំពុងអង្គុយប្រមូលលុយពីក្រុមឈ្មួញជាលក្ខណៈរបៀបអំពើពុករលួយយ៉ាងពេញបន្ទុកដោយយកលុយចែកបក្ខពួកមេកើយខ្លួន ដោយខ្លួនជាកងកំលាំងកងទ័ពមកបើកផ្លូវឲ្យឈ្មួញរកសុីតាមចំការគរយ៉ាងរំភើយ ដោយមិនខ្វល់ពីបទបញ្ជារបស់នាយឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតបន្តិចឡើយ។

ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានសំនូមពរលោកវរសេនីយ៍ទោ អ៊ុន ចាន់ មេបញ្ជាការរងកងការពារព្រំដែនលេខ៥០៣ ងូតទឹក ដុសក្លែលលោកង៉ោលខាងលើនេះផងទាន!។

រិះគន់ដើម្បីស្ថាបនា..អង្គភាពយើងខ្ញុំរង់ចាំទទួលនូវការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ២៤ម៉ោង/២៤ម៉ោង ????092 917708/097 5656393…

You might like

Leave a Reply

Your email address will not be published. Required fields are marked *