លោក សិទ្ធិ ឡោះ នាំយកថវិការ១លានរៀលនិងអំណោយទៅចូលរួមរំលែកទុក្ខគ្រួសារសពលោក ប៉ត គិវ សមាជិកគបក្សឃុំតាផូ ស្រុកស្វាយចេក !!!

លោក សិទ្ធិ ឡោះ នាំយកថវិការ១លានរៀលនិងអំណោយទៅចូលរួមរំលែកទុក្ខគ្រួសារសពលោក ប៉ត គិវ សមាជិកគបក្សឃុំតាផូ ស្រុកស្វាយចេក !!!

ចេញផ្សាយ:ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១

ចាងហ្វាងការផ្សាយ:លោក ឡាយ សុជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងជាសមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកស្វាយចេក រួម លោក ង៉ាន់ ចិន្តា ជា ប្រធានក្រុមការងារចុះជួយឃុំតាផូ រួម សមាជិក បានចូលរួមមរណៈ សព លោក ប៉ត គិវ អាយុ ៥៣ ឆ្នាំ ដែលជាសមជិកបក្សឃុំ រស់នៅ ភូមិ ពង្រ ឃុំតាផូ ស្រុកស្វាយចេក ស្លាប់ដោយ រោគគាពាធ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២១ ។

ទន្ទឹមគ្នានៃការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះលោកបាននាំយក ថវិកា ១.០០០.០០០ រៀល (មួយលានរៀល) ទឹកក្រូចកំប៉ុង ៥កេស ទឹកផ្លែឈើ ៥កេស ត្រី ខ ២កេស និង អង្ករ ៦ការ៉ុង ស្មើនិង៣០០គីឡូក្រាម ដែលជាអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និង លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ដើម្បីចូលរំលែកទុក្ខគ្រួសារសពផងដែរ ។

ឆ្លៀតក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្តក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមកចូលរួមពិធីបុណ្យសពខាងលើត្រូវមានការប្រុងប្រយ័ត្នចំពោះសុខភាពឲ្យបានខ្ពស់ គឺត្រូវអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាលក៏ដូចជាការណែនាំរបស់រាជរដ្ឋាភិបាលកុំភ្លេច (៣កុំបី ៣ការពារ)៕
ដោយៈលោក លឿត ប៉ឹប ប្រធានសាខាខេត្តបន្ទាយមានជ័យ

 

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *