អង្គការ NatureLife រកឃើញ សត្វក្រៀល១៦ក្បាល នៅដែនជម្រកសត្វព្រៃលំផាត់ !!!

ភ្នំពេញ ៖ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣មន្ត្រីរបស់អង្គការ NatureLife បានឱ្យដឹងនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ថា ក្រុម ការងាររបស់ខ្លួនទើបតែបញ្ចប់ការជំរឿនសត្វក្រៀល ក្នុងរដូវមិនបន្តពូជនៅដែនជម្រក សត្វព្រៃលំផាត់សម្រាប់ឆ្នាំ២០២២-២០២៣ ដែលជាទីជម្រកដ៏សំខាន់មួយសម្រាប់ក្រៀល ក្នុងការរកចំណី និងពងកូន។ការជំរឿននេះ ត្រូវបានធ្វើឡើងចាប់ពីខែធ្នូ រហូតដល់ខែឧសភា ជារៀងរាល់ឆ្នាំ និងនៅ ទូទាំងប្រទេស។

ជាលទ្ធផលសម្រាប់ការជំរឿនឆ្នាំ២០២២-២៣នេះ យើងកត់ត្រាបានក្រៀល បានចំនួន ១៦ក្បាល ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ ក្រៀលជា បក្សីដែលមានកម្ពស់ខ្ពស់បំផុត និងអាចហើរបាន។ បក្សីដ៏ស្រស់ស្អាតនេះធ្លាប់មានចំនួនច្រើន និងមានរបាយស្ទើរពាសពេញតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែចំនួនរបស់វាបានធ្លាក់ចុះយ៉ាងលឿន ដោយសារកត្តាបានបង់ទីជម្រក ការបរបាញ់ និងប្រមូលពងកូនជាដើម។នៅពេលបច្ចុប្បន្ននេះ ក្រៀលត្រូវបានចាត់ចូលជាប្រភេទងាយរងគ្រោះក្នុងបញ្ជី ក្រហម IUCN។

អង្គការ NatureLife បានអរគុណដល់ Critical Ecosystem Partnership Fund និង BirdLife-Vangard ដែលបានគាំទ្រដល់សកម្មភាពអភិរក្សនេះ៕ ដោយ ណយ នឿន (ប្រភព៖ NatureLife)

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *