ឥទ្ធិពលគ្រឿងស្រវឹងមន្ត្រីនគរបាលម្នាក់ក្នុងខេត្តសៀមរាប បានយកអាវុធបាញ់ចូលក្នុងផ្ទះជាង១០គ្រាប់ ដោយ ទំនាស់ពាក្យសម្តីជាមួយឪពុកមា !!!

ខេត្តសៀមរាប ៖ យោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថមូលដ្ឋាន បានឲ្យដឹងថា កាលពីវេលាម៉ោង១៩និង៥៨នាទី ថ្ងៃទី០៥ ខែមិថុនាឆ្នាំ២០២៣ មានករណីផ្ទុះអាវុធកាំភ្លើងAk-៤៧ ប្រហែលជាង១០គ្រាប់នៅចំណុចស្ថិតនៅភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង ដែលបង្កឡើងដោយឈ្មោះ(លួន សុផាន) ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរប៉ូលីសអន្តរាគមន៍ស្នងការដ្ឋានខេត្តសៀមរាប ។ មានទីលំនៅភូមិគោកចាន់ ឃុំ អំពិល ស្រុកប្រាសាទបាគខេត្តសៀមរាប។

តាមបាយការណ៍បន្តថា នៅមុនពេលកើតហេតុជនបង្ក បានផឹកស៊ីជាមួយបក្សពួកជាច្រើនអ្នកព្រមទាំងមានវត្តមានឪពុកមាម្នាក់ផង ហើយក៏មានរឿងទំនាស់ពាក្យសម្តីជាមួយឪពុកមា ឈ្មោះ (រស់ រំ) ភេទប្រុស អាយុ៤៧ឆ្នាំ រសនៅភូមិកើតហេតុខាងលើ។

អ្នករួមវង្សផឹកស៊ីកន្លែងកើតហេតុរៀបរាប់ថា ក្រោយទាស់ពាក្យសំដី ឈ្មោះ (លួន សុផាត )បានជិះម៉ូតូចេញទៅបាត់ មួយសន្ទុះក្រោយមកក៏ឃើញត្រលប់មកវិញ មានទាំងស្ពាយកាំភ្លើងវែងប្រភេទ អាកា៤៧ មកជាមួយផង។ ពេលមកដល់ ជនបង្កបានយកកាំភ្លើងសម្លុតបាញ់ គំរាមឪពុកមាជាច្រើនគ្រាប់ធ្វើឱ្យភ្ញាក់ផ្អើលដល់ពលរដ្ឋដែលរស់នៅជិតខាងមានការភិតភ័យ។

ក្រោយពីធ្វើសកម្មភាពរួច ជនសង្សយ័ត្រូវបានខាងស្នងការខេត្តសៀមរាបឃាត់ខ្លួនដកយកអាវុធជាវត្ថុតាងទៅដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *