លោកវរ:សេនីយ៍ទោ ឈិន ឈាង មេបញ្ជាការរងទទួលទិសប៉ុស្តិ៍ក្បាលស្ពាន នៃវរ:សេនាតូចនគរបាលលេខ៨៩១បាននាំយកថវិកាមូលនិធិមួយចំនួនរបស់ប៉ុស្តិ៍ក្បាលស្ពាន ផ្តល់ជូនមន្ត្រីនគរបាលប៉ុស្តិ៍ ដែលកំពុងសំរាកព្យាបាលជំងឺកូវីដ១៩ !!!
ចេញផ្សាយ:ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១
ចាងហ្វាងការផ្សាយ:លោក ឡាយ សុជាតិ
ខេត្តបន្ទាយមានជ័យ ៖ វេលាម៉ោង៩នឹង៣០នាទីព្រឹក
លោកវរ:សេនីយ៍ទោ ឈិន ឈាង មេបញ្ជាការរងទទួល
ទិសប៉ុស្តិ៍ក្បាលស្ពាន នៃវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ នឹងលោកវរ:សេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកប៉ុស្តិ៍ក្បាលស្ពាន
នៃវរ:សេនាតូចលេខ៨៩១ដឹកនាំនាយរងប៉ុស្តិ៍ក្បាលស្ពាននគរបាលការពារព្រំដែនគោកនៃវរសេនាតូចលេខ៨៩១ចុះសួរសុខទុក្ខ នឹងនាំយកថវិកាមូលនិធិមួយចំនួនរបស់ប៉ុស្តិ៍ក្បាលស្ពាន ផ្តល់ជូនមន្ត្រីនគរបាលប៉ុស្តិ៍ ដែលកំពុងសំរាកព្យាបាលជំងឺកូវីដ១៩នៅមណ្ឌលព្យាបាលប៉ារាម៉ា ស្ថិតនៅក្នុងភូមិក្បាលស្ពាន ១សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
ឆ្លៀតឱកាសនោះលោកវរ:សេនីយ៍ទោ ឈិន ឈាង មេបញ្ជាការរងទទួលទិសប៉ុស្តិ៍ក្បាលស្ពាន នៃវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ក៏បានជូនពរដល់មន្ត្រីនគរបាលដែលសម្រាកព្យាបាលជំងឺកូវីដ១៩ ឱ្យឆាប់ជាសះស្បើយនឹងឱ្យមានសុខភាពល្អដូចដើមវិញផងដែរ ៕