ខេត្តបន្ទាយមានជ័យ ៖ ក្រោមការយកចិត្តទុកដាក់ និងពិនិត្យ ឃើញពី ការលំបាករបស់ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស ក្នុងការធ្វើដំណើរ ប្រចាំថ្ងៃ នៅរសៀលថ្ងៃអង្គារ ១១ កើត ខែជេស្ឋ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ អាជ្ញាធរក្រុងប៉ោយប៉ែត លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុង និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្រុងប៉ោយប៉ែត រួមដំណើរដោយលោកអភិបាលរងក្រុង សហការជាមួយអាជ្ញាធរមូលដ្ឋានសង្កាត់ ដឹកនាំដោយ លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត និងលោក ប៊ុន សុវុទ្ធា ចៅសង្កាត់រង នាំយកគ្រឿងចក្រលោកអភិបាលក្រុង ចុះស្ថាបនា ផ្លូវក្រាលថ្មមិច ប្រវែងសរុប ប្រហែល ២,០០០ម៉ែត្រ ស្ថិតនៅបណ្ដោយផ្លូវ ZOA ក្នុងភូមិចាន់គីរី ព្រំប្រទល់ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រើប្រាស់គ្រឿងចក្រ ចំនួន៣គ្រឿង ថ្មមិចបានការឧបត្ថម្ភ ពី លោក គាត ហ៊ុល អភិបាលក្រុងនិង អាជ្ញាធរសង្កាត់ ៕