ឯកឧត្តម ស សុខា អនុប្រធាន ស.ស.យ.ក. និងលោកជំទាវ កែ សួនសុភី បានឧបត្ថម្ភម៉ូតូហុងដា ឆ្នាំ២០២៣ ចំនួន ១គ្រឿង ថវិកា ២០ម៉ឺនរៀល អង្ករ ៥០គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ មី ១យួរ ទឹកបរិសុទ្ធ ១កេស ត្រីខកំប៉ុង ១យួរ និងទឹកដោះគោឆៅ ១យួរ តាមរយៈលោកឧត្តមសេនីយ៍ត្រី សែម គន្ធា នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នេះ លោក តេង ចាន់ណាត សមាជិកគណៈកម្មាធិការកណ្តាល ស.ស.យ.ក. ប្រគល់ជូនក្រុមគ្រួសារប្អូនប្រុស រុន សុផល រស់នៅភូមិអរក្សស្វាយ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។
សូមបញ្ជាក់ថា កាលពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ នៅទឹកដីខេត្តសៀមរាប ឯកឧត្តម ស សុខា និងលោកជំទាវ បានឧបត្ថម្ភកង់ ចំនួន ១គ្រឿង ដល់ប្អូនប្រុស រុន សុផល ផងដែរ៕