យោធភូមិភាគទី៥ និងថ្នាក់ដឹកនាំកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នាំយកថវិកាឧបត្ថម្ភដល់ពលករ(ម្ដាយ-កូន)កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី !!!

យោធភូមិភាគទី៥ និងថ្នាក់ដឹកនាំកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នាំយកថវិកាឧបត្ថម្ភដល់ពលករ(ម្ដាយ-កូន)កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី !!!

ចេញផ្សាយ:ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១
ចាងហ្វាងការផ្សាយ:លោក ឡាយ សុជាតិ

ខេត្តបន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន
មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រួមដំណើរជាមួយលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង ជានាយសេនាធិការយោធភូមិភាគទី៥ និងជាប្រធានគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់គោលដៅចត្តាឡីស័កប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ យោធភូមិភាគទី៥ និងលោកឧត្តមសេនីយ៍ត្រី តឹក ប៊ុនធឿន មេបញ្ជាការរងទិសទី១បន្ទាយមានជ័យ បានអញ្ជើញនាំយកថវិកាចំនួន៣លានរៀល ក្នុងនោះថវិកាលោកឧត្ដមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ចំនួន១លានរៀល ថវិកាលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តចំនួន១លានរៀល និងថវិកាលោកឧត្តមសេនីយ៍ទោ
សិទ្ធ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចំនួន១លានរៀល ដើម្បីឧបត្ថម្ភដល់ពលករខ្មែរ២នាក់
(ម្ដាយនិងកូន)ដែលបានចាញ់បោកមេខ្យល់​នាំមកពីប្រទេសថៃឆ្លងមកកម្ពុជា ហើយត្រូវបានទម្លាក់ចោលនៅក្នុងចម្ការមីន កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១កន្លងមកនេះ នៅចំណុចប៉ុស្ដិ៍ប្រាសាទត្បែង ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

នារីពលកររងគ្រោះឈ្មោះ ប៉ុក ណាលីន អាយុ២៦ឆ្នាំបានបញ្ជាក់ឱ្យដឹងថា ដោយមានការភ័យខ្លាចពេកព្រោះយប់ងងឹតខ្លាំងទើបខ្លួននិងកូនធ្វើដំណើរដោយមិនបានប្រុងប្រយ័ត្នទើបធ្វើឱ្យខ្លួនដើរធ្លាក់គ្រលុកបណ្ដាលឱ្យបាក់កជើងខាងស្ដាំ
តែម្ដង ។

ដោយឃើញសភាពការណ៍បែបនេះកម្លាំងចម្រុះដែលល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីបិទខ្ទប់ពលករចាកចេញពីប្រទេសថៃមកកម្ពុជាវិញបានរាយការណ៍ជូនថ្នាក់ដឹកនាំ បន្ទាប់មក៏មានការសហការជាមួយក្រុមគ្រូពេទ្យដើម្បីសង្រ្គោះបន្ទាន់ និងធ្វើតេស្តរហ័សដើម្បីរកមេរោគកូវីដ-១៩ផងដែរ ។
ក្រោយពីធ្វើតេស្តរហ័សរួចជាលទ្ធផលឃេីញ​ថា​ ម្ដាយវិជ្ជមានកូវីដ-១៩ ហើយត្រូវបានក្រុមគ្រូពេទ្យបង្អែកស្រុកថ្មពួកដឹកជញ្ជូនយកទៅសម្រាកព្យាបាលមុខរបួស​ផង និងព្យាលជម្ងឺកូវីដ-១៩ផង នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ។

នាឱកាសនោះផងដែរថ្នាក់ដឹកនាំបានអញ្ជើញចុះត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋលើកទី២
ដូសទី២ ចំនួន២ទីតាំងក្នុងស្រុកមង្គលបូរី រួចបន្តចុះត្រួតពិនិត្យអាគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរីដែលកំពុងសាងសង់បានប្រហែល៧០%ផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *