បងប្រុសម្ចាស់ហ្វេសប៊ុក (ធម្មជាតិ មិនទៀង) រួមនឹងក្រុមការមនុស្សធម៌ តំណាងអោយ ម្ចាស់ សណ្ឋាគារ កាស៉ីណូ សេនផាលេស បន្តនាំយកស្បៀងនិងសម្ភារៈជូនលោកវរសេនីយ៍ឯក ប៊ុន ណាំអៀង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ !!!
ចេញផ្សាយ:ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១
ចាងហ្វាងការផ្សាយ:លោក ឡាយ សុជាតិ
ខេត្តបន្ទាយមានជ័យ ៖ ដោយមានការជឿជាក់ កងកម្លាំងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បងប្រុស ដែលមានគណនីយ្យហ្វេសប៊ុក (ធម្មជាតិ មិនទៀង) បានដឹកនាំក្រុមការងារមនុស្សធម៌ តំណាងអោយម្ចាស់ សណ្ឋាគារ កាស៉ីណូ សេនផាលេសបន្តនាំអំណោយ មានដូចជា គ្រឿង ឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ ប្រគល់ជូនលោកវរសេនីយ៍ឯក ប៊ុន ណាំអៀង មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្ត បន្ទាយមានជ័យ ដែលកំពុងដឹកនាំកងកម្លាំងកងរាជអាវុធហត្ថខេត្តក្រុង ឈរជើងចាំបញ្ជា នៅចំណុច អូរញរ ខេត្តបន្ទាយមានជ័យ ជាប់ព្រំប្រទល់ ខេត្តបាត់ដំបង តាមបទបញ្ជាលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្នុងគោលការ របស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេច ប្រកាសព័ត៌មាន ស្តីពីការ បិទខ្ទប់ នូវបណ្តាខេត្តមួយចំនួន ដែលជាប់ព្រំដែន ប្រទេសជិតខាង រយៈពេល១៤ រហូតដល់មានថ្ងៃចេញសេចក្តីជូនដំណឹងសារថ្មី ក្នុងគោលបំណង ចរាចរណ៍ បិទខ្ទប់ ការធ្វើដំណើរឆ្លងពីខេត្តមួយ ទៅខេត្តមួយ ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងរីករាលដាលកូវីដ-១៩ បំប្លែងថ្មី ដែលតា (Delta)។
អំណោយ គ្រឿង ឧបភោគ បរិភោគ រួមមាន៖
-សាច់ជ្រូក ចំនួន ៨០ គីឡូក្រាម.
ទឹកក្រូច ចំនួន ០៥ កេស.ភេសជ្ជៈបាកាស ចំនួន ០៥ កេស.ទឹកបរិសុទ្ធអង្គរពូរ៉ូ ចំនួន ២០ កេស.ទឹកអាល់កុល សម្រាប់បាញ់សម្លាប់មេរោគ ចំនួន ០៤ កាន ។
ឆ្លៀតក្នុងឱកាសនេះ លោកវរសេនីយ៍ឯក ប៊ុន ណាំអៀង មេបញ្ជាការរង តំណាងជួសមុខអោយលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់ម្ចាស់ក្រុមហ៊ុន សណ្ឋាគារ និង កាស៊ីណូ សេនផាលេស ក្រុងប៉ោយប៉ែត រួមនិង បងប្រុស ធម្មជាតិ មិនទៀង ព្រមទាំងក្រុមការងារសប្បុរសធម៌ ដែលបានខិតខំកៀងគរ សប្បុរសជន នានា សហការគ្នាជាក្រុម នាំយកអំណោយ ស្បៀងអាហារ សម្ភារៈប្រើប្រាស់ មកឧបត្ថម្ភ ដល់កងកម្លាំងអាវុធហត្ថ និង អាជ្ញាធរមានសមត្ថកិច្ចខេត្តក្រុង ជាបន្តបន្ទាន់ ជានិច្ចជាកាល នៃការរីករាយដាលជំងឺឆ្លងដ៏កាចសាហាវ កូវីដ-១៩ ក្នុងគោលបំណងចូលរួមចំណែកសម្រាលទុក្ខជាមួយរាជរដ្ឋាភិបាលកម្ពុជា និង អាជ្ញាធរមានសមត្ថកិច្ចចម្រុះក្នុងខេត្តបន្ទាយមានជ័យ សូមប្រសិទ្ធិពរជ័យទាំងបួនការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំឃ្លៀងឃ្លាតឡើយ សូមជៀសផុតពីជំងឺ
កូវីដ-១៩ ទាំងអស់គ្នា ៕