មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ អញ្ជើញត្រួតពិនិត្យកម្លាំងអន្តរាគមន៍ !!!

ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ អនុវត្តតាមបទបញ្ជារបស់ លោក ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ លោក វរសេនីយ៍ឯក ម៉ក់ ថាវរោ មេបញ្ជាការរង បានត្រួតពិនិត្យកម្លាំងអន្តរាគមន៍របស់អង្គភាព សម្រាប់ដោះស្រាយរាល់យថាហេតុផ្សេងៗ។

លោក មេបញ្ជាការរង បានបញ្ជាក់ថា តួនាទីភារកិច្ច របស់កងកម្លាំងគឺត្រៀមលក្ខណៈអន្តរាគមន៍ ដោះស្រាយរាល់យថាហេតុ ២៤ម៉ោងលើ២៤ម៉ោង ពិសេសគឺចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ អគ្គិភ័យ និងយថាហេតុផ្សេងៗដែលកើតមានឡើង ក្នុងភូមិសាស្ត្រ ទទួលខុសត្រូវ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *