បែកធ្លាយឧកញ៉ា ខ្នា និងថៅកែហាង និងសណ្ឋាគារធំៗជាច្រើន ជុំគ្នាលេងល្បែងស៊ីសងខុសច្បាប់យ៉ាងសប្បាយ !!!

ភ្នំពេញ៖ ប្រភពបែកធ្លាយរូបឧកញ៉ា ខ្នា និងថៅកែហាងនិង ម្ចាស់សណ្ឋាគារធំៗ មួយចំនួនជុំគ្នាលេងល្បែងស៊ីសងខុសច្បាប់ ដោយរលូននិងផ្លាស់ទីមិនតិចជាង៥ទីតាំងនោះទេ ប៉ុន្តែសាម៉ីខ្លួនលោក(ឧកញ៉ា ខ្នា)បដិសេដថាជារឿងមិនពិត។

ជុំវិញករណីនេះប្រភពបានបង្ហាញទីតាំងដែលដែលឧកញ៉ា ខ្នា ចូលលេងមួយរយៈប៉ុន្មានឆ្នាំចុងក្រោយនេះមានដូចជា៖

១.ភោជនីយដ្ឋាន ជីឡូវិឡា ,

២.ក្លឹបកីឡាស្ទីមសោណាម៉ាស្សានៅក្បែរសាលាវិទ្យាល័យឥន្ទ្រទេវី

៣.(អគារធីខេ )

៤.(អគារស្កាយ៣១)

និងទី៥ភោជនីដ្ឋានអូខេអិនជី ស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពរូបភាពជាច្រើនសន្លឹក បានបង្ហាញរូបភាពឧកញ៉ា ខ្នា ច្បាស់តែម្តងនិងអ្នកញៀនល្បែងលេងជាច្រើននាក់ទៀតកំពុងជុំគ្នាលេងល្បែងស៊ីសងនៅជាន់ទី៨ បន្ទប់លេខ ១១០៨ នៃខុនដូធីខេ ក្បែរភោជនីយដ្ឋាន អូខេអិនជីស្ថិតនៅជាប់បណ្ដោយផ្លូវលេខ២៨៧ និងមហាវិថីម៉ៅស៉ីងទុង ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោករាជធានីភ្នំពេញ។

ហើយបន្ទាប់បែកធ្លាយរូបភាពសកម្មភាពលេងល្បែងស៊ីសងមកនេះក្រុមអ្នកញៀនល្បែងស៉ីសងទាំងនោះ ក៏បានប្ដូរមកលេងនៅអាគារខុនដូ ស្កាយ(៣១) ជាន់ទី១២ បន្ទប់១២០១ភ្លាមៗ ដើម្បីបន្លំភ្នែកសមត្ថកិច្ចនិងមហាជន៕

អង្គភាពយើងខ្ញុំរងចាំនូវការបកស្រាយពីសាមីខ្លួនរាល់ម៉ោងធ្វើការ????092 917708/097 5656393

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *