សូមកោតសរសើរចំពោះ បងប្រុស ម្ចាស់គណនីយ្យហ្វេសបុ៊ក (ធម្មជាតិ មិនទៀង) បានដឹកនាំក្រុមកាងារ សប្បុរសធម៌ តំណាងអោយ ម្ចាស់ សណ្ឋាគារ និង ក្រុមហ៊ុន កាស៊ីណូ សេនផាលេស នាំយកសម្ភារៈគ្រឿង ឧបភោគបរិភោគ ឧបត្ថម្ភដល់កងកម្លំងកងរាជអាវុធហត្ថ និង កងកម្លាំងនគរបាលក្រុងប៉ោយប៉ែត !!!
ចេញផ្សាយ:ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១
ចាងហ្វាងការផ្សាយ:លោក ឡាយ សុជាតិ
ក្រុងប៉ោយប៉ែត៖ ដោយមានការជឿជាក់ កងកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងប៉ោយប៉ែត និង កងកម្លាំង អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បងប្រុស (ហៅប្រុស) ដែលមានគណនីយ្យហ្វេសប៊ុក (ធម្មជាតិ មិនទៀង) បានគៀងគរ សប្បុរសជន ជាបន្តបន្ទាប់ ដឹកនាំក្រុមការងារមនុស្សធម៌ តំណាងអោយ ម្ចាស់ សណ្ឋាគារ និង ក្រុមហ៊ុន កាស៊ីណូ សេនផាលេស នាំយកសម្ភារៈ គ្រឿង ឧបភោគ បរិភោគ មួយចំនួន នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ យកជូនដល់ កងកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និង កងកម្លាំង អធិការរដ្ឋាននគរបាលក្រុងប៉ោយប៉ែត ទុកសម្រាប់ប្រើប្រាស់ក្នុងអង្គភាពចាំបាច់ នៃការចុះបំពេញការងារជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលកំពុងរងផលប៉ះពាល់វិបត្តិសេដ្ឋកិច្ចក្នុងគ្រួសារ ដោយសារការរីករាលដាលវីរុសជំងឺកូវីដ-១៩ ក្នុងសហគមន៍ ជាពិសេសមេរោគបម្លែងថ្មីឈ្មោះ ដែលតា (Dalta) ដែលមេរោគនេះ កំពុងវាយលុកចូលមកកម្ពុជា តាមរយៈពលករខ្មែរចំណាកស្រុកថៃ ដែលវិលមកស្រុកកំណើតដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ខ្ពស់ មានក្តីបារម្ភជាខ្លាំង ពីសវត្ថិភាព និង អាយុជីវិតរបស់ប្រជាជន សម្រេច ចេញសេចក្តីប្រកាសព័ត៌មាន បិទខ្ទប់ នូវបណ្តាខេត្តមួយចំនួន ដែលជាប់ព្រំដែន រយៈពេល១៤ រហូតដល់មានការជូនដំណឹងសារជាថ្មី ដើម្បីធានាបាននូវកិច្ចការពារអាយុជីវិតប្រជាជន។ នាថ្ងៃនេះផងដែរ បងប្រុស (ហៅប្រុស) រួមនិងបងៗមនុស្សធម៌ បានយកសម្ភារៈ ឧបត្ថម ដល់កងកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត និង នគរបាលក្រុងប៉ោយប៉ែត រួមមាន ៖ -ទឹកអាល់កុល៤កាន.ម៉ាស២កេសធំ.មីមីម៉ាម៉ា២កេសធំ. ត្រីខ កំប៉ុង២កេសធំ.ទឹកបរិសុទ្ធ វីតាល់ ចំនួន២០កេស។ សូមបញ្ជាក់ផងដែរថា គេសង្កេតឃើញបងប្រុសម្ចាស់គណនីយ្យ ហ្វេសបុ៊ក {ធម្មជាតិមិនទៀង} តែងតែកៀងគរ សប្បុរសជន មនុស្សធម៌ សហការជាក្រុម នាំយកអំណោយ និង សម្ភារៈ ជាបន្តបន្ទាប់ យកទៅឧបត្ថម្ភដល់អាជ្ញាធរមានសមត្ថកិច្ច នៅក្រុងប៉ោយប៉ែត ជាញឹកញាប់ ដើម្បីចូលរួមចំណែក មនុស្សធម៌ ក្នុងសម័យកូវីដ។
បើទោះបីជាការជួយឧបត្ថម្ភ នេះ តិចទួចក្តី ក៏មានប្រិយមិត្តអបអរសាទរ និង កោតសរសើរចំពោះទឹកចិត្តបងប្រុស និង សប្បុរសជន ដែលមានឆន្ទៈ នាំគ្នាចូលរួមជួយសម្រាលទុក្ខ ជាមួយអាជ្ញាធរមានសមត្ថកិច្ច បានមួយគ្រាតូចផងដែរ៕
ពីខ្ញុំ ឡាយ សុជាតិ ចាងហ្វាងការផ្សាយ គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍ www.cambodiastardailynews.com