មកភ្នំពេញ ៖ ពហុកីឡដ្ឋានជាតិមរតកតេជោ, ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ស សុខា បានអញ្ជើញប្រគល់ម៉ូតូ ១គ្រឿង ជូនដល់កីឡាករក្បាច់គុនកងយោធពលខេមរភូមិន្ទ ជំនាញគុនល្បក្កតោ ប៉ាត អ៊ួក ដែលបានប្រកួតគុនល្បក្កតោឈ្នះ ទទួលបានពានរង្វាន់ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ កន្លងទៅ នាទឹព្រអង្គរខេត្តសៀមរាប។
សូមបញ្ជាក់ថា កីឡាករ ប៉ាត អ៊ួក ជាកីឡាករក្បាច់គុនកងយោធពលខេមរភូមិន្ទ ជំនាញគុនល្បុក្កតោ របស់អង្គភាពកងពលតូចថ្មើរជើងលេខ៥១ យោធភូមិភាគទី៥ ធ្លាប់ចូលរួមប្រកួតក្នុងព្រឹត្តការណ៍ផ្សេងៗ និងត្រៀមចូលរួមប្រកួតដណ្តើមមេដាយ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ៕