ព្រះអគ្គិជ័យកីឡា ពេលទៅដល់ខេត្តបន្ទាយមានជ័យ ទទួលបានការស្វាគមន៍ពីថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករ !!!

ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ខេត្តបន្ទាយមានជ័យ បានរៀបចំទទួលការស្វាគមន៍ព្រះអគ្គិជ័យកីឡា ដោយ ទទួលបានការស្វាគមន៍ពីថ្នាក់ដឹកនាំខេត្ត ជាមួយនិងការសាទរពីពលរដ្ឋខ្មែរយ៉ាងច្រើនកុះករ បន្ទាប់ពីព្រះអគ្គិជ័យកីឡា(ភ្លើងគប់) នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ បានបន្តដំណើរមកដល់ខេត្តបន្ទាយមានជ័យ បន្ទាប់ពីទទួល បានជោគជ័យ លើការដង្ហែតាមបណ្តាខេត្ត។

ក្បួនដង្ហែព្រះអគ្គិជ័យកីឡាស៊ីហ្គេម ឆ្លងកាត់ខេត្តបន្ទាយមានជ័យរយៈពេល២ថ្ងៃនេះ គឺនៅថ្ងៃទី០២ ខែឧសភានេះក្បួនដង្ហែរបស់ខេត្តបន្ទាយមានជ័យដែលដឹកនាំដោយឯកឧត្តមខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានទៅទទួលព្រះអគ្គិជ័យកីឡាតាមផ្លូវជាតិលេខ៥ នៅចំណុចស្ពានអូរញ ស្ថិតក្នុងឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ជាប់ព្រំប្រទល់ខេត្ត បាត់ដំបងនៅវេលាម៉ោង ប្រមាណជាង៩ ព្រឹកថ្ងៃទី២ ខែឧសភាឆ្នាំ២០២៣នេះ ដោយមានប្រជាពលរដ្ឋនៅ ក្នុងខេត្តបន្ទាយមានជ័យចូលរួមអបអរសាទរស្វាគមន៍ និងចូលរួមដង្ហែ ដោយដៃមាន កាន់ទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងទង់កីឡាឈរគ្រវីព្រោងព្រាតតាម បណ្ដោយផ្លូវជាតិលេខ៥ ដែលមានចម្ងាយផ្លូវប្រមាណជាង២២គីឡូម៉ែត្រ ពីព្រំប្រទល់ខេត្ត មកកាន់សាលាខេត្តបន្ទាយមានជ័យក្នុងក្រុងសិរីសោភ័ណ។

គិតចាប់តាំងពីព្រះអគ្គិជ័យកីឡា ចាកចេញពីខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និងរាជធានីភ្នំពេញ ខណៈបានបន្តដង្ហែតាមក្បួន ដែលអមជាមួយក្រុមរថយន្ដក្រុមម៉ូតូធំ និងក្រុមជិះកង់ជាច្រើនគ្រឿងឆ្ពោះមកកាន់ខេត្តកំពង់ឆ្នាំង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង តាមផ្លូវជាតិលេខ៥ ជាមួយនិងការឈរអបអរសាទរពីសំណាក់ពលរដ្ឋខ្មែររាប់ម៉ឺននាក់ យ៉ាងច្រើនកុះករនៅខេត្តបន្ទាយមានជ័យ។

នារសៀលថ្ងៃទី០២ ខែឧសភានេះ ពិធីដង្ហែក្បួននេះ នឹងចេញពីសាលា ខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស នៃគណៈកម្មាធិការជាតិរៀបចំការ ប្រកួតកីឡាស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេមឆ្នាំ២០២៣ (CAMSOC-CAMAPGOC) ទទួលបានការស្វាគមន៍ពីឯកឧត្តមខេងស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ កងកម្លាំង អភិបាលក្រុងស្រុក មន្ទីរ អង្គភាពនានាជុំវិញខេត្តក្រុមយុវជន ជាច្រើននាក់ទៀតចូលរួមដែលបានរៀបចំធ្វើពិធីនៅក្នុងបរិវេណសួនមានជ័យ។

បន្ទាប់ពីធ្វើពិធីបួងសួង និងប្រគល់ទទួលជាមួយនិងចំណាប់អារម្មណ៍ឯកឧត្តម អ៊ុំ រាត្រីនិងឯកឧត្តម នី ផល្លី ចប់រួចមក ក្បួនបានដង្ហែទៅតាមដងផ្លូវនានា ក្នុងក្រុងសិរីសោភ័ណ និងយកទៅតម្កល់ទុកនៅវត្តជុំគីរីចំការខ្នុរ ១យប់ ដោយមានពិធីវាយស្គរ និងបាញ់កាំជ្រូចផងដែរ។ លុះព្រឹកឡើង នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ព្រះមន្រ្តីសង្ឃខេត្ត ប្រគល់ឱ្យ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត លោកជំទាវតំណាងរាស្រ្ត ដោយមានការចូលរួមពីប្រតិភូបានដង្ហែព្រះអគ្គិជ័យកីឡា ចេញពីក្រុងសិរីសោភ័ណតាមផ្លូវជាតិលេខ៦កាត់ស្រុកព្រះនេត្រព្រះប្រគល់បន្ត ទៅជូន រដ្ឋបាលខេត្តសៀមរាបនៅចំណុចស្ពានក្រឡាញ់ ដែលជាព្រំប្រទល់រវាងខេត្តបន្ទាយមានជ័យ និងសៀមរាប នឹងបន្តទៅខេត្តជាបន្តទៀតតាមការគ្រោងទុកផងដែរ។

សូមជម្រាបថា ព្រះអគ្គិជ័យកីឡា ត្រូវបានដង្ហែចូលដល់ប្រទេសកម្ពុជាវិញនាព្រឹក ថ្ងៃទី២៧ ខែមេសា ដែលជាទីតាំងប្រកួតកីឡា SEA Games និង ASEAN Para Games ក្រោយពិធីដង្ហែទៅបណ្តាប្រទេសស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេលជាង ១ខែមកនេះ ពោលគឺចាប់ពីថ្ងៃទី២២ ខែមីនា ដល់ថ្ងៃទី២៧ខែមេសា៕ ដោយឈុនសារ៉ាត សម្រួលផ្សាយដោយ៖ ធូ កុសល

You might like

Leave a Reply

Your email address will not be published. Required fields are marked *