កម្មវិធីអាហារសាមគ្គី បងប្អូនចាងហ្វាង សារព័ត៌មាន ក្រុងប៉ោយប៉ែត ក្រោមប្រធានបទ ” រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ ដេីម្បី សង្គមជាតិ ” !!!

ខេត្តបន្ទាយមានជ័យ ៖ នាយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ កម្មវិធីអាហារសាមគ្គី បងប្អូនចាងហ្វាង សារព័ត៌មាន ក្រុងប៉ោយប៉ែត ក្រោមប្រធានបទ ” រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ ដេីម្បី សង្គមជាតិ ” ។ ដែលមាន បងប្អូនចាងហ្វាងចំនួន ១៨អង្គភាព នៅល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ទីតាំងភោជនីយដ្ឋានពេជ្ជរ៉ា ក្រុងប៉ោយប៉ែត ។

ប្រធានបទ ” ព័ត៌មានក្លែងក្លាយ ”

ប៉ុន្មានឆ្នាំចុងក្រោយនេះ គេបានឃើញនូវរបាយការណ៍កើនឡើង និងការពិភាក្សាកាន់តែច្រើនឡើង អំពីបញ្ហាព័ត៌មានក្លែងក្លាយ ក្នុងយុគសម័យហ្វេសប៊ុក ព័ត៌មានក្លែងក្លាយរាលដាលកាន់តែលឿងខ្លាំង ដោយគ្រាន់តែចុច “like” ឬ “share” ព័ត៌មានក្លែងក្លាយអាចជ្រៀតខ្លួនចូលសង្គមកម្ពុជា និងបង្ហាញនៅលើ newsfeed របស់អ្នកប្រើប្រាស់ហ្វេសប៊ុកគ្រប់គ្នា ក្នុងពេលតែពីរបីវិនាទីប៉ុណ្ណោះ បណ្ដាញព័ត៌មានសង្គម ជាពិសេស ហ្វេសប៊ុក បច្ចុប្បន្ន គឺជាប្រភពដំណឹងឈានមុខគេ សម្រាប់យុវវ័យកម្ពុជា និងមនុស្សចាស់មួយចំនួនដែលអាចប្រើប្រាស់បច្ចេកវិទ្យាបាន។

ពលរដ្ឋកម្ពុជាជាច្រើន ទាំងអ្នករស់នៅទីក្រុង ទាំងអ្នករស់នៅជនបទ ឥឡូវនេះ ងាកទៅរកបណ្ដាញព័ត៌មានសង្គមដើម្បីទទួលបានព័ត៌មានប្រចាំថ្ងៃរបស់ខ្លួន ជាធម្មតា គេឃើញការត្អូញត្អែរ ឬការសម្ដែងសារទុក្ខនានា ត្រូវគេបង្ហោះ និងចែករំលែកលើហ្វេសប៊ុក ជាកន្លែងមួយដែលមនុស្សម្នាចែករំលែកអ្វីៗគ្រប់យ៉ាង រាប់តាំងពីរឿងផ្ទាល់ខ្លួន រឿងការងារ និងបញ្ហាសង្គម។

លក្ខណៈលឿនរហ័សទាន់ចិត្តរបស់ហ្វេសប៊ុក អនុញ្ញាតឲ្យអ្នកប្រើប្រាស់ចែករំលែកព័ត៌មានបានយ៉ាងលឿន និងយ៉ាងងាយស្រួល។ ប៉ុន្តែ ភាពលឿនរហ័សនិងភាពងាយស្រួលក្នុងការចែករំលែកនិងផ្សព្វផ្សាយព័ត៌មានបែបនេះ ក៏ជាកត្តានាំឲ្យមានការរីកសាយភាយនៃព័ត៌មានក្លែងក្លាយ ផងដែរ។

អ្នកប្រើប្រាស់ហ្វេសប៊ុក ទាំងក្មេង ទាំងចាស់ ច្រើនតែចុច like និង share នូវអ្វីក៏ដោយដែលពួកគេឃើញ និងចាប់អារម្មណ៍នៅលើហ្វេសប៊ុក។ គេមិនសូវចោទសួរឡើយថា តើព័ត៌មាននោះមានប្រភពមកពីណា ថាតើព័ត៌មាននោះពិត ឬក្លែងក្លាយ … មនុស្សជាច្រើនមិនខ្វល់រឿងនេះទេ។ ភាពអាចជឿទុកចិត្តបាននៃព័ត៌មាន ហាក់មិនមែនជាអ្វីដែលគេបារម្ភទេ ប៉ុន្តែ សំខាន់បំផុត គឺអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន គិតតែរឿងចុច like និង share ប៉ុណ្ណោះ សង្គមទាំងមូលនឹងត្រូវប្រឈមនឹងបញ្ហាសង្គមជាច្រើនដែលបង្កឡើងដោយព័ត៌មានក្លែងក្លាយ។

ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ មិនមែនជាទំនួលខុសត្រូវរបស់រាជរដ្ឋាភិបាល ឬអ្នកណាម្នាក់ផ្ដាច់មុខទេ វាជាទំនួលខុសត្រូវរបស់យើងគ្រប់គ្នា ដោយសារយុវជនមានចំនួនច្រើនលើសលប់នៅក្នុងចំណោមចំនួនប្រជាជនសរុបរបស់ប្រទេស ហើយពួកគេគឺជាអនាគតរបស់ប្រទេស ពួកគេនឹងត្រូវរែកពន់បន្ទុកសង្គមនាពេលអនាគត ដែលអាចកើតមានឡើងពាក់ព័ន្ធនឹងព័ត៌មានក្លែងក្លាយ និងចំណេះដឹងទូទៅផងដែរ។

ក្នុងន័យនេះ យុវជនកម្ពុជាត្រូវតែខិតខំរៀនសូត្រនិងប្រឹងប្រែងធ្វើការងារដើម្បីប្រែក្លាយខ្លួនឲ្យក្លាយជាទំពាំងដែលមានសុខភាពល្អ ដែលអាចជំនះប្រឆាំងនឹងបញ្ហាព័ត៌មានក្លែងក្លាយបាននៅពេលអនាគត។

ឯកឧត្តរដ្ឋមន្ត្រី ខៀវ កញារិទ្ធ បានលើកឡើងថា ព័ត៌មានក្លែងក្លាយនឹងក្លាយជាគ្រាប់បែកមួយ បើសិនជាយើងមិនមានការប្រុងប្រយ័ត្នទេនោះ ឯកឧត្តម បានជំរុញឱ្យមន្ត្រីព័ត៌មាន ឈ្វេងយល់ អំពីរបៀបសរសេរសារព័ត៌មាន ពិសេសការរៀនពីរបៀបយកព័ត៌មាន ដោយប្រើប្រាស់ ទូរស័ព្ទ Smart Fone ព្រោះឥឡូវនេះទូរស័ព្ទដៃបានឈានដល់កម្រិតមួយ ដែលអាចប្រើ សម្រាប់ថតផ្សាយតាមទូរទស្សន៍ក៏បាន ថតផ្សាយកាសែតក៏បាន។ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ស្តីពី សារព័ត៌មានជីឌីថល និងការ ទប់ស្កាត់ព័ត៌មានក្លែងក្លាយ ។

ប្រសាសន៍ឯកឧត្តមរដ្ឋមន្ត្រី យើងរៀនពីព័ត៌មានជីឌីថល ដែលហៅថា សកម្មភាពថ្មីនៃទសវត្សរ៍ទី២១ “ជាទសវត្សរ៍នៃសេដ្ឋកិច្ចពុទ្ធិ” ជាទសវត្សរ៍នៃលំហូរព័ត៌មាន ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *