ក្រសួងកសិកម្ម អបអរសាទរកូនផ្សោតទី២ទើបនឹងកើតនៅអន្លង់កាំពី !!!

ខេត្តក្រចេះ ៖ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ អ្នកបើកទូកទេសចរណ៍ប្រចាំអន្លង់កាំពី កាលពីថ្ងៃទី០២នៃចូលឆ្នាំថ្មី ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ បានប្រទះឃើញកូនផ្សោតកើតថ្មីចំនួន០១ក្បាល កំពុងហែលលេងជាមួយហ្វូងផ្សោតពេញវ័យជាច្រើនទៀតនៅអន្លង់កាំពី ភូមិកាំពី ឃុំ ស្រុកចិត្របុរី ខេត្តក្រចេះ អ្នកបើកទូកទេសចរណ៍បានរាយការជូនប្រធានឆ្នាំទន្លេ និងមន្ត្រីជលផលខេត្តក្រចេះ និងបុគ្គលិកអង្គការ WWFដើម្បីជាព័ត៌មាន កត់ត្រានិងតាមដានបន្តទៀត។

ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ក្រុមស្រាវជ្រាវនៃខណ្ឌជលផលខេត្តក្រចេះ និងអង្គការ WWF បានចុះតាមដានកូនផ្សោតទើបកើតថ្មី ដោយតាមការប៉ាន់ប្រមាណកូនផ្សោតនេះទើបតែមានអាយុប្រមាណ០៣ថ្ងៃ។ នេះជាកូនផ្សោតទី០២ ដែលបានកត់ត្រានៅឆ្នាំ២០២៣។

សូមបញ្ជាក់ជូនថា នៅឆ្នាំ២០២២ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន០៦ក្បាល និងនៅឆ្នាំ២០២១ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន០៦ក្បាល៕ ដោយ៖ គង់ សិរីរ័ត្ន, ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ

You might like

Leave a Reply

Your email address will not be published. Required fields are marked *