គួរអោយសង្វែកណាស់ ក្មេងប្រុសម្នាក់ លង់ទឹកស្លាប់ ដោយតាមជីតាទៅចំការ !!!

គួរអោយសង្វែកណាស់ ក្មេងប្រុសម្នាក់ លង់ទឹកស្លាប់ ដោយតាមជីតាទៅចំការ !!!

ចេញផ្សាយ:ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១
ដោយចាងហ្វាងការផ្សាយ:លោក ឡាយ សុជាតិ

ខេត្តបន្ទាយមានជ័យ ៖ វេលាម៉ោង០៩ៈ៣០នាទី មានករណីក្មេងលង់ទឹកស្លាប់នៅភូមិគោកច្រាប ឃុំស្រះរាំង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ក្មេងរងគ្រោះ

ឈ្មោះ ឈួម លីហុង ភេទប្រុសអាយុ០៦ឆ្នាំ
ឪពុកឈ្មោះ វ៉ាន់ រី អាយុ៣៧ ឆ្នាំ
ម្ដាយឈ្មោះ រិន សូវៀត អាយុ៣៥ឆ្នាំនៅភូមិគោកច្រាបឃុំស្រះរាំងស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។

មូលហេតុ ៖ ក្មេងប្រុសលង់ទឹក នៅម៉ោងប្រហែល០៨ៈ០០នាទី ព្រឹកជីតាឈ្មោះ រិន វ៉ាន់ អាយុ៧៤ធ្នាំទៅបេះផ្លែក្រសាំងនៅចំការខាងជើងផ្ទះ២០០ម៉ែត្រ ចៅឈ្មោះ លី ហុង រត់តាមគាត់ពីក្រោយ គាត់អត់ដឹងពេលត្រឡប់មកដល់ផ្ទះវិញរកចៅមិនឃើញ ឪពុកម្ដាយទៅស្រែអស់ ក៏ដើររកចៅសួរក្មេងៗដើររកឃើញទ្រនាប់ជើងនៅមាត់ស្រះក្នុងអូរចម្ងាយខាងជើងផ្ទះ២០០ម៉ែត្រចុះស្រវារាវរកឃើញចៅលង់ទឹកស្លាប់បាត់ទៅហើយ។
ក្នុងករណីនេះ សមត្ថកិច្ចបានចុះត្រួតពិនិត្យ ហើយតាមការបញ្ជាក់អះអាងរបស់ម្ដាយនឹងជីតាថាក្មេងនេះពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *