ភ្នំពេញ ៖ ឯកឧត្តម ស សុខា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា តែងតាំងជាបេក្ខជនឈរឈ្មោះតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ។ នេះបើយោងតាមសេចក្តីសម្រេចលេខ ២៣៤/០៣២៣/សស.គក ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ របស់គណបក្សប្រជាជនកម្ពុជា។
បើយោងតាមសេចក្តីសម្រេច មណ្ឌលខេត្តព្រៃវែង មានបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិ ចំនួន ១១រូប រួមមាន ៖ ទី១. ឯកឧត្តម ជាម យៀប ទី២. ឯកឧត្តម ស សុខា ទី៣. ឯកឧត្តម ម៉ុម ស៊ីបុន ទី៤. ឯកឧត្តម ឡុង ប៊ុន្នី ទី៥. ឯកឧត្តម ជាម ប៉េអា ទី៦. ឯកឧត្តម ញឹម វណ្ណដា ទី៧. ឯកឧត្តម ស្បោង សារ៉ាត ទី៨. ឯកឧត្តម ហ៊ី បាវី ទី៩. ឯកឧត្តម គង់ សាឡន ទី១០. ឯកឧត្តម អ៊ុក សិទ្ធិជាតិ និងទី១១. ឯកឧត្តម ពេជ្រ ជីវ័ន ព្រមទាំងមានបេក្ខជនបម្រុង ចំនួន ១១រូបផងដែរ៕
អត្ថបទ ៖ សេង បូលីន