លោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក៩១១ អញ្ជើញចុះត្រួតពិនិត្យកងកម្លាំង ដែលកំពុងឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ !!!
ចេញផ្សាយ:ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១
ដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចាត់តាំងលោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក៩១១ ដឹកនាំមេបញ្ជាការរង អមដំណើរគណៈប្រតិភូ របស់អគ្គស្នងការនគរបាលជាតិ ដែកដឹកនាំដោយ. ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋាន កណ្តាលនគរបាលព្រំដែន អញ្ជើញចុះត្រួតពិនិត្យកងកម្លាំង ដែលកំពុងឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរង បានដាក់បទបញ្ជាដាច់ខាតដល់កងកម្លាំង ទាំងអស់ត្រូវអនុវត្តបទបញ្ជាថ្នាក់លើ ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីធានាឲ្យខានតែបាន នូវប្រជាពលរដ្ឋណា ឬជនបរទេសណា ដែលលួចឆ្លងដែនចូល ដោយខុសច្បាប់គ្រប់បណ្តាគោលដៅត្រូវយកចិត្ដទុកដាក់រឹតបន្តឹង និងល្បាតពិនិត្យ ២៤ម៉ោង លើ២៤ម៉ោង ដាច់ខាតគ្រប់បណ្តាគោលដៅប៉ុស្ដិ៍ នៃវរសេនាតូចនគរបាលការពារព្រំដែន ជាពិសេសរកឲ្យឃើញនូវមេខ្យល់លួចនាំប្រជាពលរដ្ឋខ្មែរ ឬជនបរទេស ចូលតាមគ្រប់រូបភាព ដើម្បីមានវិធានការតាមផ្លូវច្បាប់ ៕ ដោយ:លោក ណៃ ថាន