កងកម្លាំងកងពលតូចដឹកជញ្ជូនលេខ៩០ បន្តជួយដឹកជញ្ជូនសម្ភារៈប្រជាពលរដ្ឋដែលស្ម័គ្រចិត្តប្ដូរទីលំនៅក្នុងតំបន់អភិរក្សប្រាសាទអង្គរវត្ត !!!

ខេត្តសៀមរាប ៖ អនុវត្តតាមការចង្អុលបង្ហាញរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ។ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក អេង ពៅ មេបញ្ជាការរងកងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក បានដឹកនាំបញ្ជាផ្ទាល់លើរថយន្តចំនួន២៦គ្រឿង និងកម្លាំងចំនួន ៣០នាក់ បំពេញបេសកកម្ម ជួយដឹកជញ្ជូនសម្ភារៈប្រជាពលរដ្ឋដែលស្ម័គ្រចិត្តផ្លាស់ប្ដូរទីលំនៅពីតំបន់អភិរក្សប្រាសាទអង្គរ ទៅតាំងទីលំនៅតំបន់អភិវឌ្ឍតេជោ រុនតែឯក និងពាក់ស្នែង ដែលស្ថិតនៅក្នុងខេត្តសៀមរាប កងកម្លាំងទាំងអស់បានយកចិត្តទុកដាក់បំពេញនៅតួនាទី និងភារកិច្ចរបស់ខ្លួនលើការងារដឹកជញ្ជូនប្រកបដោយសុវត្ថិភាព ដើម្បីសម្រេចផែនការជូនអង្គភាព៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *