លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខ និង ចែកស្បៀង ដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ …

 

ក្រុងប៉ោយប៉ែតៈ នាព្រឹកថ្ងៃពុធ ៥ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១

 

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹកនាំ លោក ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង ចុះសួរសុខទុក្ខ និង ចែកស្បៀង ដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ និងបាននាំយកអំណោយ ដ៏ថ្លៃថ្លា របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិរួមមានៈ អង្ករ ៤តោន ទឹកភេសជ្ជៈ៤០០កេស ទឹកសុទ្ធ ៤០០យួរ មី ១២០ កេស ទឹកស៊ីអ៊ីវ៤០យួរ ទឹកត្រី៤០យួរមកប្រគល់ជូនវរសេនាតូចការពារព្រំដែនគោកទាំង៤(៩១១ , ៨៩១ , ៨០៧ , ៨១៥ ) ។កម្មវិធីនេះប្រព្រឹត្តទៅក្នុងបញ្ជាការដ្ឋានវរសេនាតូចការពារព្រំដែនគោកលេខ៩១១ស្ថិតក្នុងភូមិច័ន្ទគីរីសង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ។

ក្នុងឱកាសនោះដែរ លោក ឧត្តមសេនីយ៍ទោស្នងការ ក៏បានពាំនាំមតិផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ដល់កងកម្លាំងទាំងអស់ថែរក្សា សុខភាព ជៀសផុតពីជម្ងឺ កូវីដ១៩ និងគោរពអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នូវ វិធានការ ៣ការពារ និង៣កុំ ក្នុងខ្លួនឱ្យបានខ្ជាប់ខ្ជួនជានិច្ចផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *