ឃាត់ខ្លួនជនជាតិថៃប្រុសស្រីចំនួន៧នាក់ លួចឆ្លងដែនពីប្រទេសថៃ ចូលមកកម្ពុជា នៅចំណុចផ្លូវឧកញ្ញា សំផាន់ណារិទ្ធិ !!!
ខេត្តបន្ទាយមានជ័យ៖ ជនជាតិថៃប្រុស ស្រីចំនួន ៧នាក់ក្នុងនោះមានប្រុស១នាក់ លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសខ្មែរនៅចំណុច ផ្លូវឧកញ្ញា សំផាន់ណារិទ្ធិ ស្ថិតភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យត្រូវកម្លាំងចម្រុះឃាត់ខ្លួនបាននៅវេលាម៉ោង១យប់រំលងអាធ្រាត្រចូល ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ២០២១។
ឃាត់ខ្លួនជនជាតិថៃទាំង៧នាក់នោះ លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៤ដឹកនាំកម្លាំង សហការជាមួយកម្លាំងចម្រុះ ដឹកនាំកម្លាំងល្បាត ២៤ម៉ោងលើ២៤ម៉ោងដោយប្តូរវេនគ្នា ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ.១៩ មិនឲ្យចូលទៅក្នុងសហគមន៍។
លោកវរសេនីយ៍ទោ ប៉ែន សុគន្ធបានបញ្ជាក់ឲ្យដឹងបន្តទៀតថាពេលកម្លាំងខ្លួនកំពុងដើរល្បាតក៏ជួបបានជួបជនជាតិថៃ៧នាក់ បម្រុងលួចឆ្លងដែនចូលប្រទេសខ្មែរត្រូវបានកម្លាំង វរសេនាតូចថ្មើរជើងលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ ឃាត់ខ្លួនបាន ។
លោកបន្តថាដើម្បីជាសវាងការឆ្លងរីកដាល់ជម្ងឺកូវីដ.១៩ និងដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ.១៩ថ្មីហៅដែលតាសំដៅការពារសុខភាពនិងអាយុជីវិតរបស់ប្រជាជនបន្ថែមលើវិធានការការទប់ស្កាត់និងគ្រប់គ្រងការឆ្លងរាលដាលនៃជម្ងឺកូវីដ.១៩ ប្រភេទដែលតាថ្មីនេះ ជនជាតិថៃទាំង៧នាក់ត្រូវបានក្រុមគ្រូពេទ្យជួរមុខយកណាកទៅវិភាគដើម្បីរកប្រភេទជម្ងឺដែលតាថ្មីនៅមន្ទីរពិសោធន៍ ហើយយកទៅចត្តាឡីស័កឲ្យបានគ្រប់ចំនួន២១ថ្ងៃ ពេញពេលចប់ហើយត្រូវបញ្ជូនទៅឲ្យមន្ត្រីជំនាញចាត់ការទៅតាមនិតិវិធីច្បាប់ផងដែរ៕