ក្រុងគែរ (Reuters) – ចេញផ្សាយថៃ្ងទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថាមនុស្សយ៉ាងហោចណាស់ ១,៣៤៧នាក់បានស្លាប់នៅក្នុងប្រទេសស៊ីរី និង ២,២៩៥នាក់ផ្សេងទៀតបានរងរបួសដោយសារការរញ្ជួយដីដ៏ខ្លាំងដែលបានអង្រួនប្រទេសនិងតួកគីក្នុងសប្តាហ៍នេះដោយដកស្រង់សម្តីរដ្ឋមន្ត្រីសុខាភិបាលស៊ីរី។
តួលេខនេះមិនរាប់បញ្ចូលតំបន់កាន់កាប់ដោយក្រុមឧទ្ទាមក្នុងប្រទេសស៊ីរីប្រធានាធិបតី Tayyip Erdogan បាននិយាយថាចំនួនអ្នកស្លាប់ដែលត្រូវបានបញ្ជាក់នៅក្នុងប្រទេសទួរគីបានកើនឡើងដល់ ១៦,៥៤៦ កាលពីថ្ងៃព្រហស្បតិ៍។ ការរញ្ជួយដីជាបន្តបន្ទាប់បានវាយប្រហារទាំងប្រទេសស៊ីរី និងទួរគីកាលពីថ្ងៃចន្ទ ដោយបានធ្វើឱ្យមនុស្សរាប់សែននាក់គ្មានផ្ទះសម្បែង បន្ទាប់ពីគ្រោះមហន្តរាយនេះ ៕