បុរសម្នាក់ជាកម្មកររុះរើអាគារកាស៊ីណូមិនមានករណី ស្លាប់បាត់បង់ជីវិតនោះទេ !!!

ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ អាជ្ញាធរនិងមន្ត្រីជំនាញ ពាក់ព័ន្ធ ជាពិសេស លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានផ្សព្វផ្សាយ នូវព័ត៌មានអំពីកម្មករដែលរងគ្រោះដោយការងារ ក្នុងការដ្ឋានរុះរើអាគារកាស៊ីណូ មានឈ្មោះ មោះ វិតសូនី អាយុ ៣៧ឆ្នាំ នៅភូមិអង្គត្រាវ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ មានលេខទូរសព្ទ 012 567 629 ។

សូមបញ្ជាក់ថា ៖ គ្រោះថ្នាក់ការងារ នៅម៉ោង១៥ និង២០នាទី ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលកន្លងទៅថ្មីៗ នេះ ដោយ បុរសជាជនរងគ្រោះ បាន របួសជើងខាងឆ្វេង បច្ចុប្បន្ន កំពុងសម្រាកតាមដានសុខភាពនៅមន្ទីរសម្រាកព្យាបាលទេវិន្ទរក្សាសុខ ខេត្តបន្ទាយមានជ័យ ។

គួររំលឹកផងដែរថា នៅរសៀល ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវេលាម៉ោង១៥ និង២០នាទី លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានទទួលព័ត៌មានថាមានករណីគ្រោះថ្នាក់ការងារ បានកើតឡើង នៅចំណុច ការដ្ឋានរុះរើអាគារកាស៊ីណូ ភ្លាមនោះ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានចាត់តាំង លោក មាស សំណាង អភិបាលរងក្រុងប៉ោយប៉ែត រួមដំណើរជាមួយ លោក ចូវ សុភឿត ប្រធានការិយាល័យ រៀបចំដែនដី នគររូបនីយកម្ម សំណង់ ភូមិបាលក្រុងប៉ោយប៉ែត . លោក អ៊ួង ហេងឡុង មន្ត្រីជំនាញរដ្ឋបាលក្រុង ចុះដល់ទីតាំងកើតហេតុភ្លាមៗ និងបានសួរនាំ អាការៈជនរងគ្រោះ និង មូលហេតុបណ្ដាលឲ្យមានករណីគ្រោះថ្នាក់កើតឡើងផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *