អាជីវករ០៦នាក់ លក់ដូរនៅផ្សាររោងក្លឿរ ប្រទេសថៃ នាំគ្នាលួចហែលទឹកអូរព្រំដែនចូលមកកម្ពុជា ត្រូវបាន សមត្ថកិច្ច៨៩១ ធ្វើការឃាត់ខ្លួនបានទាបភ្លឺ!!!
ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង០៤និង២០នាទីទាបភ្លឺ ឈានចូលថ្ងៃព្រហស្បតិ៍ ៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជារបស់លោកវរ:សេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ នឹង ជាពិសេសក្រោមការចង្អៀតចង្អល់បង្ហាញ អោយរឹតត្បិតបណ្តឹងតាមក្រវាត់ព្រំដែនកម្ពុជា-ថៃ នៃខេត្តបន្ទាយមានជ័យ ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការខេត្ត លោកវរ:សេនីយ៍ទោ ឈិន ឈាង មេបញ្ជាការរងទទួលទិសប៉ុស្តិ៍ក្បាលស្ពាន នៃវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានដឹកនាំកម្លាំង លោកវរ:សេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍នក្បាលស្ពានចុះល្បាត បានប្រទះឃើញប្រជាពលរដ្ឋខ្មែរចំនួន០៦នាក់ ដែលជាអាជីវករលក់ដូរនៅផ្សាររោងក្លឿរ ប្រទេសថៃ បាននាំគ្នាលួចហែលទឹកអូរឆ្លងដែនដោយខុសច្បាប់ ចូលមកកម្ពុជា ត្រង់ចំណុចគោលដៅ (រោងម៉ាស៊ីនដីក្រុមហ៊ុនក្រេនដាយម៉ន) ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរ:សេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍នគរបាលក្បាលស្ពាននៃវរៈសេនាតូចលេខ៨៩១ បានអោយដឹងថា៖ អាជីវករទាំង០៦នាក់ រួមមានឈ្មោះ៖
ទី១.ឈ្មោះ ហុង សារ៉ន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ទី២.ឈ្មោះ ម៉ៅ រិទ្ធី ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ទី៣.ឈ្មោះ អុី រស្មី ភេទប្រុស អាយុ៣២ រស់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ទី៤.ឈ្មោះ ហុង ស្រីរៀម ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ទី៥.ឈ្មោះ ហុង យូអុីន ភេទស្រី អាយុ៨ឆ្នាំ រស់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ទី៦.ឈ្មោះ អ៊ំ គីមអុី ភេទស្រី អាយុ១.៥ឆ្នាំ រស់នៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក សែម សាមឿន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងខ្ញុំថា៖ អ្នកទាំង០៦នាក់ គឺជាអាជីករលក់ដូរនៅផ្សាររោងក្លឿរ ប្រទេសថៃ ដែលមានទីលំនៅ រស់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨៩១ បានអោយដឹងថា៖ ក្រោយពីការឃាត់ខ្លួនអ្នកទាំង០៦នាក់ លោកបានស្នើរទៅរថយន្តក្រុមការងារទប់ស្កាត់មេរោគកូវីដ-១៩ ពីលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដើម្បីមកដឹកយកទៅធ្វើតេស្ត រកមេរោគកូវីដ-១៩ នៅចំណុចសំចត ( CQ2 ) នៃសាលាវិទ្យាល័យនិមិត្ត ស្ថិតក្នុងភូមិនិមិត្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕