ភ្នំពេញ ៖ ទីតាំងតារាងបាល់បង្កប់នូវល្បែងស៊ីសងបាញ់អាប៉ោងបៀយោគីនិងមាន់អនឡាញ ជាប់ផ្លូវ (474)ក្រោយការ៉ាស់សាំងPtt សង្កាត់បឹងត្របែក ខណ្ឌចំការមន គេបើកលេងល្បែងសុីសងគ្រប់ប្រភេទយ៉ាងរំភើយសមត្ដ្ថកិច្ចអាជ្ញាធរមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់មិនហ៊ានធ្វើការបង្រ្កាបជាថ្នូរនិងការបានទទួលប្រយោជន៍ពីម្ចាស់បនល្បែងខាងលើ។
តាមប្រភពពីប្រជាពលរដ្ឋនៅភូមិសង្កាត់ខាងលើបានឲ្យក្រុមការងារយើងដឹងថាទីតាំងបនល្បែងសុីសងបៀការ៉ាត់ អាប៉ោង និងល្បែងជាច្រើនប្រភេទទៀតគេបង្កប់បើកលេងនៅក្នុងតារាងបាល់មួយកន្លែងជាប់ផ្លូវ(474) ជាយូរមកហើយប៉ុន្តែមិនមានសមត្ថកិច្ចឬអាជ្ញាធរនៅក្នុងមូលដ្ឋានធ្វើការបង្រ្កាបឡើយ។
ជារៀងរាល់ថ្ងៃគេសង្កេតឃើញមានម៉ូតូនិងរថយន្តសេ៊រីទំនើបៗសុទ្ធសឹងជាអ្នកញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង ខណៈដែលអាជ្ញាធរខណ្ឌចំការមន ប៉ុស្តិ៍រដ្ឋបាលបឹងត្របែកមិនដែលខ្វល់អើពើធ្វើព្រងើយកន្តើយ ដោយផ្គើនទៅនិងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ដែលលោកតែងតែប្រកាសជារឿយៗ អោយអាជ្ញាធរនៅក្នុងមូលដ្ឋានធ្វើការទប់ស្កាត់ល្បែងសុីសងគ្រប់ទម្រង់ក្របខណ្ឌទូទាំងប្រទេសតែសមត្ថកិច្ចនិងអាជ្ញាធរក្នុងមូលដ្ឋាននេះមិនបានយកចិត្តទុកដាក់ពីបទបញ្ជារបស់ថ្នាក់ដឹកនាំឡើយ។
ជុំវិញករណីបើកបនល្បែងបង្កប់ក្នុងតារាងបាល់នេះដែរ អង្គភាពយើងខ្ញុំបានទំនាក់ទំនងតាមប្រព័ន្ធ WhatsAppទៅលោកអធិការខណ្ឌចំការមនមិនចូលមើលរីឯលោកនាយប៉ុស្តិ៍រដ្ឋបាលបឺងត្របែកចូលមើលហើយពុំឆ្លើយតប។
ហេតុនេះហើយ មហាជនគ្រប់មជ្ឈដ្ឋាននិងពលរដ្ឋនៅខណ្ឌចំការមនដាក់ការសង្ស័យថាប្រហែលជាឆ្នាំងបាយរបស់លោកមេប៉ុស្តិ៍រដ្ឋបាលបឹងត្របែកនិងលោកវរសេនីយ៍ទោយិន សាន អធិការខណ្ឌហើយមើលទៅ? បានជាប្ដូរនិងការមិនបង្ក្រាប.!។
ពួកគាត់សុំស្នើដល់លោកឧត្តមសេនីយ៍ ស ថេត អគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញនិង លោក ខួង ស្រេង អភិបាលរាជធានីភ្នំពេញសូមមេត្តាជួយមើលនិងចាត់កម្លាំងចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំងតារាងបាល់បង្កប់ល្បែងស៊ីសងខាងលើនេះផងទាន? ព្រោះពេលនេះអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានកុំពុងល្បីខ្លាំងណាស់.! ដោយគ្មានសមត្ថភាពមិនហ៊ានបង្រ្កាបព្រោះជាឆ្នាំងបាយរបស់អស់លោកនៅទីតាំងខាងលើនេះ៕