ខេត្តតាកែវ÷តាមសេចក្តីរាយការណ៍ពីច្រករបៀបយិនយ៉ាខ្មែរហៅច្រកសំបុកមាន់នៅឃុំកំណប់កែវស្រុកគីរីវង្សខេត្តតាកែវមកថា៖មានក្រុមឈ្មួញជនជាតិវៀតណាម៣នាក់បានរកសុីជុំនួញនាំសត្វព្រៃឆ្លងដែនទៅលក់នៅស្រុកយួនយ៉ាងពេញបន្ទុក ក្រោមការបើកភ្លើងខៀវពីសំណាក់លោក ចន្ឋា មេប៉ុស្តិ៍ស្ដីទីការពារព្រំដែនឃុំកំណត់កែវស្រុកគីរីវង្សខេត្តតាកែវ។
តាមប្រភពបានឲ្យដឹងថាឈ្មួញជនជាតិវៀតណាមដែលរកសុីជំនួញសត្វព្រៃឆ្លងដែនទៅវៀតណាមត្រូវបានគេស្គាល់ឈ្មោះថា÷
១.ឈ្មោះ ចែ ង៉ា
២.ឈ្មោះ ចែល័ក្ខ
៣.ឈ្មោះ ចែភឿង
ឈ្មួញទាំង៣នាក់ខាងលើដោយគេរកសុីប្រកប របរ អាជីវកម្មជុំនួញសត្វព្រៃមានសត្វ
ស្លាបគ្រប់ប្រភេទដូចជា ប្រវឹក. ស្មោញ.ខ្លុម.កុក.ក្រសារ ទាព្រៃ.មាន់ទឹក និងអណ្តើក កន្ធាយ ពស់.ពស់វែក ខ្យង អន្ទង់ កណ្ដុរ។ល។និង។ល។
ហើយពួកឈ្មួញខាងលើគេរកសុីជាច្រើនឆ្នាំមកហើយមិនដែលមានមន្រ្តីជំនាញណាធ្វើការបង្រ្កាបទប់ស្កាត់ឡើយ ដោយក្រុមឈ្មួញតែងអួតអាងថាមានខ្នងបង្អែកដ៏រឹងមាំពីសំណាក់លោក ចន្ឋាមេប៉ុស្តិ៍ស្តីទីណប់កែវ បើកភ្លើងខៀវដោយរលូន ពលរដ្ឋដាក់ការសង្ស័យថាប្រហែលជាលោកមេប៉ុស្តិ៍ស្ដីទីកំណប់កែវមានភាគហ៊ុនហើយឬយ៉ាង?បានជាប្ដូរនិងការមិនបង្ក្រាប។
ជាក់ស្ដែងនៅថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៣ ក្រុមអ្នកសារព័ត៍មានបានចុះដល់ទីតាំងនោះក៏ពើបប្រទះឃើញជាក់ស្ដែងនៅការដឹកជញ្ជូនសត្វព្រៃឆ្លងដែនពិតប្រាកដមាន គឺមានរឺម៉កដឹកជញ្ជូនចេញពីស្រុកខ្មែរមកផ្ទេរដាក់រថយន្តមានស្លាកលេខយូន(67H 027.88)ចំណុចច្រកយិនយ៉ាទល់មុខកាស៊ីណូក្បែរប៉ុស្តិ៍ការពារព្រំដែនកំណប់កែវ។ក្រុមឈ្មួញនោះដោយគេស្គាល់ថាឈ្មោះចែ ង៉ា ជាជនជាតិវៀតណាមនិងគួរកន.កម្មករជាច្រើនទៀត។
ក្រុមសាព័ត៌មានយើងបានសួរនាំកម្មករទាំងនោះតែឆ្លើយថា(ហុងបៀក) តែក្នុងចំណោមកម្មករទាំងនោះមានម្នាក់បានខ្សឹបប្រាប់ប៉ៃឡាំៗមកថាពួកឈ្មួញជនជាតិវៀតណាមជាច្រើនតែងតែដើរប្រមូលទិញពពួកសត្វទាំងនោះនៅក្នុងស្រុកខ្មែរ រួចដឹកជញ្ជូនឆ្លងដែនយ៉ាងអាណាធិបតេយ្យទៅស្រុកវៀតណាមតាមច្រកយិនយ៉ានេះជាប្រចាំ ប៉ុន្តែមានម្ដងម្កាលដែរគេដឹកចេញតាមច្រកព្រំដែនភ្នំដិន ហើយនេះជារបស់ ចែ ង៉ា ផ្ទះនៅផ្សារទម្លាប់ស្រុករីវង្សជាមេឈ្មួញ។
ជុំវិញករណីខាងលើអង្គភាពសារព័ត៌មានយើងបានខលទំនាក់ទំនងទៅលោក វរៈសេនីឯក នូ វណ្ណៈ មេវរៈការពារព្រំដែន( 603 )លោកឆ្លើយថាពុំមានរបាយការណ៍ប្រាប់ទេអត់ដឹង.តែមួយសន្ទុះក្រោយមកលោកបានឆ្លើយតាមប្រព័ន្ធតេក្រាមតបថាពិតជាមានមែនតែមានខ្យងក្រហម.ក្តាម.កណ្ដុរ.និងអន្ទង់ប្រហែល ១០ គីឡូបុណ្ណោះ។
មហាជនស្នើសុំដល់មន្ទីរពាក់ព័ន្ធនិងមន្ត្រីជំនាញមានវិធានការទប់ស្កាត់ផង បើពុំដូច្នោះទេប្រភេទសត្វស្លាបនិងសត្វល្មូនទាំងនោះច្បាស់ជារលាយហិនហោចអស់ពីរស្រុកខ្មែរមិនខាន។
យ៉ាងណាមិញលោកឧត្តមសេនីទោ ឈៀង ផាន់ណារ៉ា ស្នងការខេត្តតាកែវនិងលោកវរះសេនីឯក នូ វណ្ណះ មេវរះការពារព្រំដែនគោក(603(មេត្តាមានចំណាត់ការក្តៅនិងដុះក្អែលលោក ចន្ឋា មេស្តីទីប៉ុស្តិ៍កំណប់កែវនេះផងព្រោះពេលនេះកំពុងល្បីខ្លាំងណាស់បើកដៃឲ្យក្រុមឈ្មួញនាំសត្វព្រៃខុសច្បាប់ឆ្លងដែនទៅលក់នៅប្រទេសវៀតណាមបានដោយរលូន បើបទុកណ្ដែតបណ្ដោយមន្ត្រីរូបនេះធ្វើព្យុះធ្វើភ្លៀងបន្តទៀតអាចបង្កប៉ះពាល់ដល់កិត្តិយសមន្ត្រីនគរបាលគេល្អៗនិងមន្ត្រីថ្នាក់ដឹកនាំនគរបាលក្នុងខេត្តផងក៏ថាបាន៕
អង្គភាពយើងខ្ញុំរង់ចាំទទួលការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ ☎️092 917708/097 5656393