ខេត្តកំពង់ធំ ៖ មានការបែកធ្លាយពីប្រជាពលរស់នៅតាមដងបឹងទន្លេសាទក្នុងឃុំពាមបាងស្រុកស្ទោង ខេត្តកំពង់ធំមកថា÷ពលរដ្ឋប្រកបរបរនេសាទចំនួន៥ភូមិជាលក្ខណៈគ្រួសារត្រូវបានលោក ប៉ែន ធារ៉ាត់ អនុប្រធាននៃមន្ទីរបរិស្ថានខេត្តកំពង់ធំកំណត់ឲ្យពួគាត់ចំនួន៥ភូមិបង់ប្រាក់ ៦០០០០០០៛ (ប្រាំមួយលានរៀល)ក្នុង១ភូមិ។
តាមប្រភពពីពលរដ្ឋភូមិឃុំខាងលើបានលើឡើងថា÷កាលពីកំឡុងដើមខែធ្នូឆ្នាំ២០២២កន្លងផុតទៅពួកគាត់ត្រូវបានលោក ប៉ែន ធារ៉ាត់ នៃមន្ទីរបរិស្ថានខេត្តកំពង់ធំបានកំណត់យកលុយពីពួកគាត់ក្នុង១ភូមិ៦លានរៀលក្នុង១រដូវ ពួកគាត់បានលើកឡើងថា÷លោក ប៉ែន ធារ៉ាត់ បានកំណត់យកប្រាក់ពីពួកគាត់ចំនួន៥ភូមិក្នុង១ភូមិ៦លានរៀលសូម្បីតែពួកគាត់សុំឲ្យបន្ធូរបន្ថយមានទាំងលោកមេភូមិជួយសំរួលសុំឲ្យតែប្រាក់ចំនួន៥លានរៀល តែលោក ប៉ែន ធារ៉ាត់ ដាច់អហង្កាមិនព្រមទទួយកឡើយ ទើបពលរដ្ឋប្រជានេសាទក្នុងភូមិឃុំខាងលើប្រមាណរាប់រយ១០០គ្រួសារនាំគ្នាផ្តិតមេដៃប្តឹងទៅអាជ្ញាធរភូមិឃុំស្រុកដើម្បីសុំជួយអន្តរាគមន៍ឲជួយបន្ធូរបន្ថយដល់ពួកគាត់ផង។
ប្រភពបន្តថានាពេលកន្លងមកលោក ប៉ែន ធារ៉ាត់ តែងតែធ្វើការគំរាមគំហែងលើប្រជាពលរដ្ឋណាដែលរកសុីបទល្មើសនេសាទបន្តិចបន្តួចជាលក្ខណៈគ្រួសារ បើមិនព្រមបង់ប្រាក់ឲ្យរូបគេទេច្បាស់ជាលោកបញ្ជារកូនចៅក្រោមឱវាទចុះទៅបង្ក្រាបកាប់កំទេចចោលគ្មានសល់។
តែបើចំពោះមេឈ្មួញធំៗដែលគេរកស៊ីបទល្មើសដាក់ឧបករណ៍នេសាទយ៉ាងពេញបន្ទុកព្រោងព្រាតតាមមាត់ទន្លេហើយពួកឈ្មួញទាំងនោះគេសែនព្រេនបង់លុយឲ្យរូបខ្លួនគឺអាចរកបទល្មើសនេសាទអ្វីៗបានតាមតែអំអើចិត្តដោយគ្មានការរំខានពីលោកប៉ែនធារ៉ាត់សោះឡើយ។
គួររំលឹកផងដែរថា លោក ប៉ែនធារ៉ាត់ នាពេលកន្លងមកធ្លាប់មានរឿងអាស្រូវបានដឹកនាំកម្លាំងចុះបង្ក្រាបប្រជាពលរដ្ឋដែលមកតវ៉ារឿងកម្លាំងបរិស្ថានរបស់ខ្លួនចុះកាប់បំផ្លិចបំផ្លាញឧបករណ៍នេសាទរបស់ពួកគាត់ជាលក្ខណៈគ្រួសារ ហើយត្រូវលោក ប៉ែន ធារ៉ាត់ បញ្ជាឲ្យកូនចៅប្រើធម៌ក្តៅបាញ់គំរាមសំឡុតសំដៅពលរដ្ឋបំបាក់ស្មារតីឲខ្លបខ្លាចបាក់ស្បាតរហូតមក។
ហេតុនេះហើយប្រជាពលរដ្ឋក្នុងឃុំពាមបាងស្រុកស្ទោងខេត្តកំពង់ធំចំនួន ៥ ភូមិមានដូចជា៖
១.ភូមិពាមបាង
២.ភូមិដូនស្ដើង
៣.ភូមិបាឡត
៤.ភូមិពៅវើយ
៥.ភូមិក្រពីងត្រឡាច
ពួកគាត់ស្នើសុំដល់ថ្នាក់លើក៏ដូចជាឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក ងួន រតនៈ អភិបាលនៃខណៈអភិបាលខេត្តកំពង់ធំនិងលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំមេត្តាជួយមើលលោក ប៉ែន ធារ៉ាត់ អនុប្រធានមន្ទីរបរិស្ថានខេត្តកំង់ធំផងទាន?ព្រោះពេលនេះកំពុងល្បីជះក្លិនអាសោចមិនល្អរឿងប្រព្រឹតអំពើពុករលួយតាមរយៈការកៀបសង្កត់គំរាមកំហែងកំណត់យកប្រាក់ពីពលរដ្ឋដែលប្រកបរបនេសាទតិចតួចរកព្រឹកខ្វះល្ងាចដើម្បីតែអង្ករច្រកឆ្នាំងចិញ្ចឹមក្រពះតែប៉ុណ្ណោះ៕