អំណាចធំមែនលោក ស៊ុន លាភ ភ អាងខ្លួនជាមន្រ្តីយោធាសាងសង់សំណង់រឹងមាំចូលដីផ្លូវសាធារណ:សូម្បីអាជ្ញាធរនិងជំនាញចុះហាមឃាត់ហើយនៅតែផ្គើន !!!

ខេត្តសៀមរាប÷សេចក្តីរាយការណ៍ពីពលរដ្ឋនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មកថាដីផ្លូវសាធារណ:មួយកន្លែងស្ថិតនៅក្នុងភូមិបឹងដូនប៉ា ត្រូវបានមន្រ្តីយោធាម្នាក់ដែលគេស្គាល់ឈ្មោះស៊ុន លាភ ភ បម្រើការនៅអង្គភាពយោធាផ្នែកសឹករងខេត្តសៀមរាប

បានសាងសង់សំណង់ដ៏រឹងមាំរំលោភចូលយកដីផ្លូវមួយចំណែកយកទៅធ្វើជាកម្មសិទ្ធមានបានរបស់ខ្លួន។ ករណីរំលោភបំពានដីនេះដោយមានការមិនសុខចិត្តពីពលរដ្ឋនិងម្ចាស់ដីជាប់របងគ្នាដោយសង់ពុំមានដកគម្លាតស្តង់ដាតាមមាត្រដ្ឋានបច្ចេកទេសសំណង់និយាយជារួមគឺគ្មានច្បាប់អនុញ្ញាតតែម្តងនៅក្នុងភូមិឃុំខាងលើនេះ ទើបប្រជាពលរដ្ឋប្រមាណជាង២០គ្រួសារនាំគ្នាផ្តិតមេដៃធ្វើការតវ៉ាប្តឹងទៅអាជ្ញាធរនិងមន្រ្តីជំនាញដើម្បីទាមទាយកដីផ្លូវសាធារណ:នោះមកវិញ។

រីឯអាជ្ញាធរសង្កាត់និងជំនាញបានចុះមកធ្វើការហាមឃាត់ធ្វើកិច្ចសន្យាណែនាំឲ្យមន្រ្តីយោធារូបនោះផ្អាកការសាងសង់រំលោភយកដីផ្លូវជិត១ម៉ែត្រក្បាលគុណជម្រៅ១៧ម៉ែត្រស្មើរ ០.៩០ម*១៧ម កាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០២២។

តាមប្រភពប្រជាពលរដ្ឋបានប្រាប់ឲ្យក្រុមអ្នកសារព័ត៌មានយើងដឹងថាការចុះអន្តរាគមន៍ពីអាជ្ញាធរនិងមន្រ្តីជំនាញកាលពីថ្ងៃទី២៨ខែ១២ឆ្នាំ២០២២កន្លងមក មានម្ចាស់ចូលរួមធ្វើកិច្ចសន្យាបញ្ឈប់ការសាងសង់រង់ចាំមានការដោះស្រាយនិងសុំច្បាប់ទំលាប់ឲបានត្រឹមត្រូវ តែផ្ទុយទៅវិញបានតែមួយរយ:ពេលបីបួនថ្ងៃតែប៉ុណ្ណោះក៏លោកស៊ុន លាភ ភ ឲក្រុមជាងចាប់ផ្តើមបន្តធ្វើការសាងសង់ឡើងវិញដដែលដោយធ្វើទាំងយប់ទាំងថ្ងៃដោយពុំខ្លាចញញើតពីអាជ្ញាធរនិងមន្រ្តីជំនាញឡើយ។

ប្រភពបានបន្តទៀតថាកាលពីថ្ងៃទី២៨ដោយមានការរាយកាណ៍ពីពលរដ្ឋជូនលោកចៅសង្កាត់ហើយលោកចៅសង្កាត់និងអ្នកសារព័ត៌មានបានរាយការណ៍ទៅលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ក្រោយមកជាង១ម៉ោងគេសង្កេតឃើញមានមន្ត្រីភូមិបាលក្រុងចំនួន២នាក់ដែលគេស្គាល់ម្នាក់ថា ឈ្មោះលោក សរេច ដែលជានាយរងភូមិបាលក្រុង ផង មានមន្ត្រីសាលាសង្កាត់២នាក់មន្ត្រីប៉ូលីសសង្កាត់ស្លក្រាមម្នាក់និងលោក ស៊ុន លាភ ភ ម្ចាស់សំណង់អត់ច្បាប់ដែរចូលរួមចុះហត្ថលេខា ដឹងលឺក្នុងកិច្ចសន្យាបញ្ឈប់ការសាងសង់នោះ។

ក្នុងការសាងសង់រំលោភយកដីផ្លូវសាធារណ:នោះគេសង្កេតឃើញវត្តមានទាហានពីនាក់ស្លៀកពាក់ឯកសណ្ឋានដែលមកឈរកាងហើយគេបាននិយាយក្តែងៗថាគេជាមន្រ្តីយោធាបានបម្រើនិងការពារជាតិជាច្រើនឆ្នាំមកហើយគ្រាន់តែដីប៉ុណ្ណឹងសោះអាជ្ញាធរមកធ្វើការហាមឃាត់ដែរគេសង់ជាជំរកស្នាក់នៅទេ។

មហាជននិងពលរដ្ឋចំនួនជាង២០គ្រួសារក្នងក្រុងសៀមរាបលើកឡើងថាអាជ្ញាធរនិងមន្រ្តីជំនាញភូមិបាលក្រុងបានធ្វើការហាមឃាត់២.៣ដងមកហើយតែមន្រ្តីយោធាខាងលើមិនខ្លាចញញើតអាជ្ញាធរនិងជំនាញឡើយដោយគេនៅតែធ្វើដដែលមកដល់ពេលនេះ។

ហេតុដូច្នេះហើយពួកគាត់ទន្ទឹងរង់ចាំមើលតើចំណាត់ការណ៍របស់អាជ្ញាធរពាក់ព័ន្ឋក្នុងក្រុងសៀមរាបនិងលោក នួនពុទ្ធារ៉ា អភិបាលក្រុងសៀមរាបមានសម្ថភាពអាចបញ្ឈប់សំណង់ខុសច្បាប់នេះបានដែរឬទេ?

ជុំវិញករណីសំណង់អត់ច្បាប់សង់លើផ្លូវខាងលើនេះតើ លោក ទៀ សីហា អភិបាលនៃខៈណៈអភិបាលខេត្តសៀមរាបនិងលោកឧត្តមសេនីយ៍ទោ ស៊ិន ភាត់ មេបញ្ញាការសឹករងខេត្តសៀមរាបបានដឹងនិងជ្រាបដែរឬ?ដែលកូនចៅមន្រ្តីក្រោមឱវាទរំលោភយកដីផ្លូវសាធារណ:ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនបែបនេះ។

អាស្រ័យហេតុនេះពលរដ្ឋសូមសំណូមពរដល់ថ្នាក់ដឹកនាំទាំងពីរជួយត្រួតពិនិត្យនិងទប់ស្កាត់ផងទាន!បើនៅតែបណ្តែតបណ្តោយតទៅទៀតបុគ្គលខិលខូចរូបនេះច្បាស់ជាបានដៃរំលោភយកដីផ្លូវសារធារណៈធ្វើជាកម្មសិទ្ធរបស់ខ្លួនជាពុំខានឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *