ខេត្តបាត់ដំង ៖ មានសេចក្តីរាយការណ៍ពីច្រកទ្វាអន្តរជាតិភ្នំដីមកថារាល់ថ្ងៃគេសង្កេតឃើញភាពមិនប្រក្រតីមន្រ្តីនគរបាលប៉ូលីសអន្តោប្រវេសន៍ប្រចាំច្រកទ្វាអន្តរជាតិភ្នំដីស្រុកសំពៅលូនខេត្តបាត់ដំបងកំពុងធ្វើការលួចនាំពលករខ្មែរឆ្លងដែនខុសច្បាប់ចូលទឹកដីថៃយ៉ាងអនាធិប្បេតយ្យតាមប្រភពបានលួចបង្ហើបប្រាប់ឲ្យអ្នកសារព័ត៌យើងឲដឹងថារាល់ថ្ងៃគេសង្កេតឃើញពលករខ្មែរនាំគ្នាសម្រុកចូលទឹកដីថៃយ៉ាងគំហុកតាមច្រកភ្នំដីមានពលករខ្លះមានលិខិតអនុញ្ញតនិងខ្លះក៌៏គ្មានប្បាប់អនុញ្ញាតនោះទេ។
ប្រភពបន្តថាចំពោះពលករចំណាកស្រុកគ្មានច្បាប់លិខិតឆ្លងដែន គឺមន្រ្តីប៉ូលីសអន្តោប្រវេសន៍គឺគេតម្រូវឲ្យពលករបង់ប្រាក់ក្នុង មួយនាក់ចំនួនទឹកប្រាក់ចាប់ពី១៥០០ទៅ ២០០០បាត (មួយពាន់ប្រាំរយទៅពីពាន់បាត) ដោយគេយកប្រាក់នោះយកទៅចាត់ចែងជាមួយសមត្ថកិច្ចថៃ ប្រភពបានបន្ថែមទៀតថា ការនាំមនុស្សឆ្លងដែននាក់ដែលខុសច្បាប់គឺខាងប៉ូលីសប្រចាំច្រកភ្នំដីតំរូវអោយពលករឈរតម្រង់ជជួរដូចជានាក់ស្របច្បាប់ដែរដោយគេធ្វើបន្លំភ្នែកមហាជន។
តែភាពពិតគេថតរូបរួចបញ្ជូនរូបភាពចំនួនមនុស្សឲ្យសមត្ថកិច្ចថៃដើម្បីយកលុយចែកគ្នាតែប៉ុណ្ណោះ នេះជាអំពើពុករលួយមន្រ្តីប៉ូលីសប៉ុស្តិ៍អន្តោប្រវេសន៍ច្រកភ្នំដីកំពុងប្រព្រឹត្តអំពើពុករលួយឃុបឃិតគ្នាជាប្រព័ន្ធរវាងយោធាទំនាក់ទំនងព្រំដែនកម្ពុជា ថៃ។ ដោយគេសហការគ្នាជាមួយសមត្ថកិច្ចថៃបានយ៉ាងល្អលួចនាំមនុស្សខុសច្បាប់បានយ៉ាងរលូនដោយមានភាពស្ងៀមស្ងាត់ មួយវិញទៀតចំណែកពលករធ្វើបរិផាកសៀវភៅឆ្លងដែននាក់ដែលចង់បានលឿនក្នុងមួននាក់ចាប់ពី១៥០០ទៅ១៨០០បាត(មួយពាន់ប្រាំរយទៅមួយពាន់ប្រាំបីរយបាត )មកដល់នាពេលបច្ចុប្បន្ននេះពលករបាននាំគ្នាសម្រុកចូលតាមច្រកទ្វាអន្តរជាតិភ្នំដីយ៉ាងគំហុកក្រោមការបើកភ្លើងខៀវសំណាក់មេប៉ុស្តុិ៍អន្តោប្រវេសន៍ច្រកភ្នំដីបានយ៉ាងរលូន ។ ដោយគេប្រមូលលុយពីពលករលួចនាំមនុស្សឆ្លងដែនខុសច្បាប់ជារបៀបអំពើពុករលួយធ្វើស្រែលើខ្នងរាស្រ្ត ប្រមូលលុយបានយ៉ាងសុខស្រួលដែរគេសង្កេតឃើញភាពមិនប្រក្រតីរបស់មេប៉ុស្តិ៍ច្រកភ្នំដី។
មហាជនគ្រប់មជ្ឈដ្ឋានស្នើសុំដល់អធិការកិច្ចចុះស្រាវជ្រាវស៊ើបអង្កេតមេប៉ុស្តិ៍ខាងលើនេះផងទានចំពោះការលួចនាំមនុស្សឆ្លងដែន ខាងលើ ជាពិសេស នាយឧត្តមសេនីយ៍ គៀតច័ន្ធថារិទ្ធ នាយកកដ្ឋានអន្តោប្រវេសន៍ មេត្តាជួយមើលនិងមានវិធានការចាត់ការមន្រ្តីក្រោមឱវាទនៅប៉ុស្តិ៍ច្រកទ្វាអន្តរជាតិភ្នំដី ផងទាន? ពេលនេះកំពុងល្បីខ្លាំងណាស់ខាងលួចនាំមនុស្សឆ្លងដែនចូលទឹកដីថៃខុសច្បាប់យ៉ាងពេញបន្ទុក។
ជុំវិញករណីខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំមិនអាចធ្វើការទំនាក់ទំនងភាគីពាក់ព័ន្ធបានទេព្រោះមិនមានលេខទូរស័ព្ទទំនាក់ទំនង៕ (វគ្គ១)