ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក ទូច ស៊ាងអ៊ុយ (Steven) នាយកគ្រប់គ្រងផែនការ តំណាងក្រុមហ៊ុន OPPO ចូលជួបសម្តែងការគួរសម និងនាំផលិតផលOPPOថ្មីមកជូនឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងជូនពរឆ្នាំថ្មី ឆ្នាំសកល២០២៣ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ៕