ខេត្តកំពង់ធំ ៖ បុគ្គលម្នាក់បើករថយន្តសេរីទំនើបចេញពីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្រុកសន្ទុកបានមកគំរាមកំហែងចាប់អ្នកសារព័ត៌មានបន្ទាប់ពីអ្នកសារព័ត៌មានឈនៅលើដងផ្លូវជាតិ ថតពីសកម្មភាពក្រុមរថយន្តធំៗខ្នាតយក្សផ្ទុកទំនិញយ៉ាងមហិមាខ្លះចូលថ្លឹងខ្លះបើគេចមិនចូលក្នុងស្ថានីយ៍ជញ្ជីងថ្លឹង។
នៅព្រឺកថ្ងៃទី១៩ខែឆ្នូឆ្នាំ២០២២នេះ
ក្រុមអ្នកសារព័ត៌មានយើងបានជិះរថយន្តឆ្លងកាត់ពីភ្នំពេញមកខេត្តសៀមរាបមកដល់ចំណុច ចំណតស្ថានីយជញ្ជីងថ្លឹងរថយន្ត នៅលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិត្រើយម៉្យាប ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយអ្នកសារព័ត៌មានយើងមើលឃើញនិងសង្ស័យមានភាពមិនប្រក្រតីនៅស្ថានីយ៍ខាងលើហើយក៏នាំគ្នាចុះថតពីសកម្មភាពរថយន្តដឹកទំនិញឆ្លងកាត់ដែលមិនចូលថ្លឹង។ស្រាប់តែមានបុគ្គលម្នាក់ដើរចេញមកពីក្នុងស្ថានីយ៍ជញ្ជីងកាន់ពិលចុចឆ្វេងឆ្វាចស្រែកថាថតអី ?បើរថយន្តមិនចូលថ្លឹងខុសហើយម្ដេចក៏មិនចាប់ ក្រុមអ្នកសារព័ត៌មានយើងក៏បានឆ្លើយតបវិញថាពួកខ្ញុំគ្មានសិទ្ធិអំណាចអីចាប់រថយន្តទេគ្រាន់តែធ្វើព័ត៌មានរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើជាសាធារណៈ។
មួយសន្ទុះក្រោយមកស្រាប់តែមានបុគ្គលម្នាក់ជិះរថយន្តសេរីទំនើបចេញមកពីក្នុងស្ថានីយជញ្ជីងថ្លឹងរថយន្តចរឹករឹកពារ
មកកាងនិងសួរនាំអ្នកសារព័ត៌មានរកលិខិតស្នាមមិនដឹងថាបុគ្គលម្នាក់នោះជាមន្ត្តីមកពីស្ថាប័នណាដោយគ្មានអត្តសញ្ញាណឯក
សណ្ឋានសម្លៀកបំពាក់ជាមន្ត្រីសោះផ្ទុយទៅវិញសំលៀកបំពាក់ដូចជាអ្នកឃ្វាលទា
ខោខ្លីលើជង្គង់ពាក់អាវយឺតជិះរថយន្តចុះមកធ្វើឬកខែងរ៉ែងគម្រាមកំហែងខលទូរស័ព្ទហៅកម្លាំងសមត្ថកិច្ចឲមកឃាត់អ្នកសាព័ត៌មានមិនដឹងជាមានរឿងអ្វី?។
តាមការអះអាងពីបុគ្គលម្នាក់ទៀតដែលរួមដំណើរមកជាមួយបុគ្គលម្នាក់នោះបានអ:អាងថា៖បុគ្គលនោះជាមន្រ្តីបម្រើការនៅរដ្ឋបាលខេត្តកំពង់ធំ ហើយបើខ្លួនគាត់ជាមន្ត្រីហេតុអី?ក៏ស្លៀកពាក់ឯកសណ្ឋានបែបនេះពលរដ្ឋនិងអ្នកសារព័ត៌មាន មានការងឿងឆ្ងល់ថាបើគាត់ជាមន្រ្តីបម្រើការនៅរដ្ឋបាលខេត្តមែនហេតុអ្វី មកការជញ្ជីងនិងប្រើអំណាចបញ្ជារខលហៅកម្លាំងសមត្ថកិច្ចចាប់អ្នកសារព័ត៌មានទៅវិញ!
មហាជនគ្រប់មជ្ឈដ្ឋានស្នើសុំមន្រ្តីពាក់ព័ន្ធថ្នាក់លើក្នុងខេត្តកំពង់ធំលោកប្រធានរដ្ឋបាលខេត្តនិងលោកប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ ក៌ដូចជាឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណ:ការនិងដឹកជញ្ជូនមេត្តាជូយមើលបុគ្គលម្នាក់ខាងលើនេះផងទាន?
តើបុគ្គលម្នាក់ខាងលើបម្រើការនៅស្ថាប័នណាអោយពិតប្រាកដ ព្រោះឯកសណ្ឋាននិងអាកប្បកិរិយាមិនសមជាមន្ត្រីបម្រើការក្នុងជួររាជរដ្ឋាភិបាលទេ៕ថ្លឹងរថយន្តស្រុកសន្ទុកបានមកគំរាមកំហែងចាប់អ្នកសារព័ត៌មានបន្ទាប់ពីអ្នកសារព័ត៌មានឈនៅលើដងផ្លូវជាតិ ថតពីសកម្មភាពក្រុមរថយន្តធំៗខ្នាតយក្សផ្ទុកទំនិញយ៉ាងមហិមាខ្លះចូលថ្លឹងខ្លះបើគេចមិនចូលក្នុងស្ថានីយ៍ជញ្ជីងថ្លឹង។
នៅព្រឺកថ្ងៃទី១៩ខែឆ្នូឆ្នាំ២០២២នេះ
ក្រុមអ្នកសារព័ត៌មានយើងបានជិះរថយន្តឆ្លងកាត់ពីភ្នំពេញមកខេត្តសៀមរាបមកដល់ចំណុច ចំណតស្ថានីយជញ្ជីងថ្លឹងរថយន្ត នៅលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិត្រើយម៉្យាប ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយអ្នកសារព័ត៌មានយើងមើលឃើញនិងសង្ស័យមានភាពមិនប្រក្រតីនៅស្ថានីយ៍ខាងលើហើយក៏នាំគ្នាចុះថតពីសកម្មភាពរថយន្តដឹកទំនិញឆ្លងកាត់ដែលមិនចូលថ្លឹង។ស្រាប់តែមានបុគ្គលម្នាក់ដើរចេញមកពីក្នុងស្ថានីយ៍ជញ្ជីងកាន់ពិលចុចឆ្វេងឆ្វាចស្រែកថាថតអី ?បើរថយន្តមិនចូលថ្លឹងខុសហើយម្ដេចក៏មិនចាប់ ក្រុមអ្នកសារព័ត៌មានយើងក៏បានឆ្លើយតបវិញថាពួកខ្ញុំគ្មានសិទ្ធិអំណាចអីចាប់រថយន្តទេគ្រាន់តែធ្វើព័ត៌មានរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើជាសាធារណៈ។
មួយសន្ទុះក្រោយមកស្រាប់តែមានបុគ្គលម្នាក់ជិះរថយន្តសេរីទំនើបចេញមកពីក្នុងស្ថានីយជញ្ជីងថ្លឹងរថយន្តចរឹករឹកពារមកកាងនិងសួរនាំអ្នកសារព័ត៌មានរកលិខិតស្នាមមិនដឹងថាបុគ្គលម្នាក់នោះជាមន្ត្តីមកពីស្ថាប័នណាដោយគ្មានអត្តសញ្ញាណឯកសណ្ឋានសម្លៀកបំពាក់ជាមន្ត្រីសោះ។ ផ្ទុយទៅវិញសំលៀកបំពាក់ដូចជាអ្នកឃ្វាលទាខោខ្លីលើជង្គង់ពាក់អាវយឺតជិះរថយន្តចុះមកធ្វើឬកខែងរ៉ែងគម្រាមកំហែងខលទូរស័ព្ទហៅកម្លាំងសមត្ថកិច្ចឲមកឃាត់អ្នកសាព័ត៌មានមិនដឹងជាមានរឿងអ្វី?។
តាមការអះអាងពីបុគ្គលម្នាក់ទៀតដែលរួមដំណើរមកជាមួយបុគ្គលម្នាក់នោះបានអ:អាងថា៖បុគ្គលនោះជាមន្រ្តីបម្រើការនៅរដ្ឋបាលខេត្តកំពង់ធំ ហើយបើខ្លួនគាត់ជាមន្ត្រីហេតុអី?ក៏ស្លៀកពាក់ឯកសណ្ឋានបែបនេះ ពលរដ្ឋនិងអ្នកសារព័ត៌មាន មានការងឿងឆ្ងល់ថាបើគាត់ជាមន្រ្តីបម្រើការនៅរដ្ឋបាលខេត្តមែនហេតុអ្វី មកការជញ្ជីងនិងប្រើអំណាចបញ្ជារខលហៅកម្លាំងសមត្ថកិច្ចចាប់អ្នកសារព័ត៌មានទៅវិញ!
មហាជនគ្រប់មជ្ឈដ្ឋានស្នើសុំមន្រ្តីពាក់ព័ន្ធថ្នាក់លើក្នុងខេត្តកំពង់ធំលោកប្រធានរដ្ឋបាលខេត្តនិងលោកប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ ក៌ដូចជាឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណ:ការនិងដឹកជញ្ជូនមេត្តាជូយមើលបុគ្គលម្នាក់ខាងលើនេះផងទាន?
តើបុគ្គលម្នាក់ខាងលើបម្រើការនៅស្ថាប័នណាអោយពិតប្រាកដ ព្រោះឯកសណ្ឋាននិងអាកប្បកិរិយាមិនសមជាមន្ត្រីបម្រើការក្នុងជួររាជរដ្ឋាភិបាលទេ៕