កក្រើកទៀតហើយ!ល្បែងហ្គេមអនឡាញបើកទទួលអោយក្មេងៗចូលលេងម៉ាសេរី លោកអធិការក្រុងប្រាប់ថាជាល្បែងកីឡានោះទេ !!!

ខេត្តសៀមរាប ៖ ជាការពិតត្រូវបានគេដឹងថាកន្លងមកថ្នាក់ដឹកនាំរដ្ឋាភិបាលបានឲ្យមន្ត្រីអាជ្ញាធរសមត្ថកិច្ចទូរទាំងប្រទេសត្រូវអនុវត្តលុបបំបាត់ដកហូតទូរហ្គេមនិងសម្ភារៈអនឡាញអេឡិចត្រូនិចដែលបើកលេងយ៉ាងអាណាធិបតេយ្យគ្រប់ទីកន្លែងអោយអស់ខានតែបានបើទុកនៅជាដើមចមបង្វក់យុវជនយុវតីជាទំពាំងស្នងឬស្សីជំនាន់ក្រោយ ដែលមានក្មេងតូចៗជាសិស្សតែងតែគេចពីសាលាទៅសំងំពួនលេងហ្គេមមិនចូលសាលារៀនថ្មីៗនេះគេឃើញនៅមានកន្លែងបើកហ្គេមអនឡាញអេឡិចត្រូនិចមានក្មេងចូលលេងជាច្រើនផងដែរកំពុងឈ្លក់វង្វេងនិងហ្គេមអនឡាញ។

ជាក់ស្តែងទីតាំងនេះដែលស្ថិតនៅតាមបណ្តោយផ្លូវបេតុងទល់មុខធានាគារអេសុីដាជាប់ផ្សារទំនើបអង្គរភូមិតាភុលក្នុងសង្កាត់ស្វាយដង្គំ ខេត្តសៀមរាបនៅតែដំណើរការដដែល។

ប្រភពប្រជាពលរដ្ឋបានឲ្យដឹងថា៖ទីតាំងបើកលេងល្បែងនេះគឺបានបើកយូរមកហើយទោះបីមានការហាមប្រាមនឹងបានបិទគ្រប់ទីកន្លែងក៏ដោយតែទីតាំងខាងលើនេះអាចនៅតែរក្សាការបើកអោយក្មេងតូចៗយុវ័យ និងក្មេងជំទង់ៗចូលលេងបានដោយសេរីហើយប្រភពខ្លះបន្តថា៖ប្រហែលទីតាំងដែលកំពុងបើកនេះមានខ្នងមន្ដ្រីធំគ្រាក់ៗនៅពីក្រោយហើយម់ើលទៅ !ទើបម្ចាស់ទីតាំងឈរជើងបានរឹងមាំហ៊ានបើកអោយក្មេងៗចូលលេងដោយមិនខ្លាចរអាអ្វីទាំងអស់ទោះបីបទបញ្ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាបញ្ជាអោយបិទយ៉ាងដាច់ណាត់យ៉ាងណានោះ។

ពាក់ព័ន្ធនឹងកន្លែងបើកហ្គេមអនឡាញអេឡិចត្រូនិចនេះដែរកាលពីថ្ងៃទី០៧ខែធ្នូឆ្នាំ២០២២អ្នកសារព័ត៍មានយើងបានធ្វើបទសម្ភាន៍តាមទូរស័ព្ទជាមួយលោកដាចំរើនអធិការក្រុងសៀមរាបលោកថាចំពោះទីតាំងនេះលោកបានដឹងហើយតែគេមានច្បាប់អនុញ្ញាត្តត្រឹមត្រូវហើយវាក៏ជាល្បែងកីឡានោះទេ។

ពលរដ្ឋទូរទៅជាឪពុកម្ដាយក្មេងៗក្នុងក្រុងសៀមរាបដែលមានក្មេងតូចនឹងកំពុងសិស្សាសង្ឃឹមថាល្បែងកីឡាមួយនេះនឹងមិនបង្វក់កូនៗពួកគាត់អោយឈ្លក់វង្វែងគេចពីសាលាទៅសំងំក្នុងទីតាំងលេងល្បែងកីឡាភ្លេចការសិក្សានឹងមានក្រុមបងតូចបងធំផ្តុំគ្នាម្យ៉ាងវិញទៀតបញ្ចៀសបញ្ហាគ្រឿងញៀនចោរលួចឆក់ប្លន់ជៀសវាងកើតអំពើហិង្សាដែលផ្តើមចេញពីទីតាំងល្បែងកីឡានេះផងចុះ។

មហាជនទូរទាំងក្រុងសៀមរាបនៅតែបារម្ភទទូចស្នើរសុំសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ក្នុងខេត្តសៀមរាបមេត្តាចុះពិនិត្យមើលទីតាំងបើកហ្គេមអនឡាញអេឡិចត្រូនិចនេះផង.!តើពិតជាល្បែងកីឡាដូចលោកអធិការអះអាងដែរឬយ៉ាងណា.៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *