លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះត្រួតពិនិត្យ កងកម្លាំងដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា.ថៃ !!!
ខេត្តបន្ទាយមានជ័យ:
ថ្ងៃសុក្រ ១៥កើតខែផល្គុន ឆ្នាំជូត ទោសក័ ព.ស២៥៦៤ត្រូវនិងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១
លោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការវរសេនាតូចការពារព្រំដែនគោក(៩១១) ដឹកនាំមេបញ្ជាការរង រួមអមដំណើរលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះត្រួតពិនិត្យកងកម្លាំងដែលកំពុងឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ ។
នាឱកាសនោះដែរ ឧត្តមសេនីយ៍ស្នងការ បានដាក់បទបញ្ជាដាច់ខាតដល់កងកម្លាំង ទាំងអស់ត្រូវអនុវត្តបទបញ្ជាថ្នាក់លើ ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីធានាឲ្យខានតែបាន នូវប្រជាពលរដ្ឋណាដែលលួចឆ្លងដែនចូល ដោយមិនបានធើ្វចត្តាឡីស័ក។គ្រប់បណ្តាគោលដៅត្រូវយកចិត្ដទុកដាក់ រឹតបន្តឹងនិងរួមសហការជាមួយកម្លាំងយោធា ត្រួតពិនិត្យ ២៤ម៉ោង លើ២៤ ម៉ោង ដាច់ខាតគ្រប់បណ្តាគោលដៅដែលបានកំណត់ ពិសេសរកឲ្យឃើញនូវមេខ្យល់លួចនាំប្រជាពលរដ្ឋខ្មែរលួចចូលតាមគ្រប់រូបភាព ដើម្បីមានវិធានការតាមផ្លូវច្បាប់ ៕